តម្លៃមាសនៅទ្រឹងក្នុងថ្ងៃអង្គារនេះ ខណៈប្រាក់ដុល្លារអាមេរិកហក់ឡើងថ្លៃ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃមាសនៅទ្រឹងក្នុងថ្ងៃអង្គារនេះ ខណៈដែលប្រាក់ដុល្លារអាមេរិកហក់ឡើងថ្លៃ ហើយពាណិជ្ជករសម្លឹងរកការការពារប្រឆាំងនឹងភាពចលាចលនយោបាយនៅក្នុងប្រទេសរុស្ស៊ី និងទស្សនវិស័យរបស់ធនាគារកណ្តាលអាមេរិក។

មាស Spot Gold បានជួញដូរនៅតម្លៃ១៩២៣,៩៤ដុល្លារក្នុងមួយអោនត្រឹមម៉ោង 0114 GMT ខណៈពេលដែលមាសរបស់សហរដ្ឋអាមេរិកU.S. gold futuresមានតម្លៃត្រឹម១៩៣៣,៩០ដុល្លារក្នុងមួយអោន។

យោងតាមការចុះផ្សាយដោយកាសែត Reuters បានឱ្យដឹងថា សន្ទស្សន៍ប្រាក់ដុល្លារអាមេរិកបានហក់ឡើងថ្លៃ០,១% ធ្វើឱ្យតម្លៃដុំមាសមិនសូវគួរឱ្យទាក់ទាញសម្រាប់អ្នកទិញនៅបរទេស។

ក្រុមវិនិយោគិនបានងាកទៅរកទ្រព្យសម្បត្តិដែលមានសុវត្ថិភាពដូចជាប្រាក់ដុល្លារ និងមាស ដោយសារចលាចលកាលពីចុងសប្តាហ៍នៅក្នុងប្រទេសរុស្ស៊ី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានគោរពវិញ្ញាណក្ខន្ធអ្នកបើកយន្តហោះដែលត្រូវបានសម្លាប់កាលពីចុងសប្តាហ៍ ដែលបញ្ជាក់ជាលើកដំបូងថា អាកាសយានិករុស្ស៊ីបានចាញ់នៅក្នុងសមរភូមិ ខណៈដែលក្រុមទាហានស៊ីឈ្នួល Wagner បានដើរឆ្ពោះទៅកាន់ទីក្រុងមូស្គូ។

ទិន្នន័យសេដ្ឋកិច្ចមួយចំនួនរួមទាំងរង្វាស់អតិផរណាសំខាន់ ទំនិញប្រើប្រាស់បានយូរ និងសន្ទស្សន៍មនោសញ្ចេតនាអ្នកប្រើប្រាស់របស់សាកលវិទ្យាល័យ Michigan ត្រូវបានគេរំពឹងថា នឹងចេញផ្សាយនៅសប្តាហ៍នេះ ក៏ដូចជាសុន្ទរកថាពីប្រធានធនាគារកណ្តាលអាមេរិកលោក Jerome Powell ស្តីពីគន្លងនៃការដំឡើងអត្រាការប្រាក់ផងដែរ។

ឥឡូវនេះ វិនិយោគិនរំពឹងថានឹងមានឱកាសរហូតដល់ទៅ៧៤% នៃការដំឡើងអត្រាការប្រាក់នៅក្នុងខែកក្កដាខាងមុខ ជាមួយនឹងការកាត់បន្ថយអត្រាការប្រាក់ចាប់ពីឆ្នាំ២០២៤ខាងមុខតទៅ។

អត្រាការប្រាក់ខ្ពស់បង្អាក់ការវិនិយោគទៅលើមាសដែលមិនផ្តល់ទិន្នផល(non-yielding gold) ដែលជាការវិនិយោគមួយប្រកបដោយសុវត្ថិភាពនៅក្នុងអំឡុងពេលមានភាពច្បាស់លាស់ផ្នែកសេដ្ឋកិច្ច៕

LEAVE A REPLY

Please enter your comment!
Please enter your name here