ដោយៈ ម៉ាលីនណា
ភ្នំពេញៈ អ្នកឧកញ៉ាគួច ម៉េងលីស្ថាបនិក ប្រធាន និងជាចាងហ្វាងសាលារៀនអន្តរទ្វីបអាមេរិកកាំង ប្រមូលបានប្រាក់៥,០៨២លានដុល្លារ ពីការបោះផ្សាយលក់មូលបត្ររបស់ខ្លួន ដើម្បីពង្រីកវិស័យអប់រំនៅកម្ពុជា។
មួលបត្រដែលបានបោះលក់នេះ បានទាក់ទាញវិនិយោគិនរហូតដល់ចំនួន២២៩៧នាក់ ដែលជាចំនួនច្រើនបំផុតក្នុងប្រវត្តិសាស្រ្ត សម្រាប់ក្រុមហ៊ុនដែលបានចូលរួម ក្នុងទីផ្សារមូលបត្រកម្ពុជា។
អ្នកឧកញ៉ាវេជ្ជបណ្ឌិតគួច ម៉េងលីគ្រោងពង្រីកសាលារៀន និងវិទ្យាស្ថានAIIនៅទូទាំងប្រទេស និងពង្រីកទៅគ្រប់បណ្តាខ័ណ្ឌទូទាំងរាជធានីភ្នំពេញនាពេលខាងមុខ ហើយនេះជាមូលហេតុដែលលោកសម្រេចចិត្តចូលផ្សារហ៊ុន ដើម្បីបោះលក់មូលបត្រ ក្នុងនាមជាស្ថាប័នអប់រំដំបូងគេនៅកម្ពុជា និងជាគ្រឹះស្ថានអប់រំឈាខមុនគេមួយ នៅកម្ពុជា។
អ្នកឧកញ៉ាវេជ្ជបណ្ឌិតគួច ម៉េងលី មិនត្រឹមតែវិនិយោគលើប្រព័ន្ឋអប់រំ ប្រកបដោយគុណភាពនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែលោកបានចូលរួមការងារសម្បុរសធ៌មយ៉ាងច្រើន ដូចជា ការព្យាបាលជំងឺដោយឥតគិតថ្លៃ ការជួយដល់សកម្មភាពសង្គមនានា និងលោកជាវាគ្មិនចែករំលែកចំណេះដឹងទូទៅ និងចំណេះដឹងផ្នែកសុខភាព ដ៏ល្បីល្បាញមួយរូបនៅកម្ពុជាផងដែរ៕