មន្រ្តីជាន់ខ្ពស់JICA ប្រចាំតំបន់បានកោតសរសើរការរីកចម្រើនរបស់កម្ពុជា

ដោយៈ និស្ស័យ

ភ្នំពេញៈ លោក Keiichiro NAKAZAWA អនុប្រធានជាន់ខ្ពស់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានកោតសរសើរការរីកចម្រើននៅកម្ពុជា  ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

លោកKeiichiro NAKAZAWA បានថ្លែងបែបនេះ ក្នុងជំនួបជាមូយលោកស៊ុំ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជាកាលពីចុងសប្តាហ៍មុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងជំនួបនោះ លោកស៊ុំ សន្និសិទ្ធ បានជម្រាបជូនគណៈប្រតិភូនូវស្ថានភាពសេដ្ឋកិច្ច អតិផរណា និងការអភិវឌ្ឍក្នុងវិស័យធនាគារក៏ដូចជាប្រព័ន្ធទូទាត់នៅកម្ពុជា។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ស៊ុំ សន្និសិទ្ធ ក៏បានថ្លែងអំណរគុណចំពោះ JICA និងរដ្ឋាភិបាលជប៉ុន ដែលបាន ផ្តល់ជាជំនួយសហប្រតិបត្តិការដល់កម្ពុជា ក៏ដូចជាធនា​គារជាតិនៃកម្ពុជា តាមរយៈជំនួយបច្ចេកទេស គម្រោងស្រាវជ្រាវ និងការកសាងសមត្ថភាពជំនាញរបស់មន្ត្រី-បុគ្គលិក នាពេលកន្លងមក។

លោក Keiichiro NAKAZAWA បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់JICA នៅកម្ពុជា ព្រមទាំងបានកោតសរសើរចំពោះភាពរីកចម្រើននៅសេដ្ឋកិច្ច ក៏ដូចជា ប្រព័ន្ធធនាគារនៅកម្ពុជា។

លោក Keiichiro NAKAZAWA ក៏បានបង្ហាញចំណាប់អារម្ម​ណ៍លើការអភិវឌ្ឍប្រព័ន្ធទូទាត់កម្ពុជា ជាពិសេសប្រព័ន្ធបាគង ដែលទទួលបានការ ចាប់អារម្មណ៍យ៉ាងខ្លាំងទាំងក្នុងតំបន់ និងពិភពលោក។

លោក Keiichiro NAKAZAWA បានបន្តថា JICA នឹងបន្តគាំទ្រផ្តល់ជំនួយសហប្រតិបត្តិការ ដល់ធនាគារជាតិនៃកម្ពុជា ដើម្បីសម្រេ​ចបាននូវវឌ្ឍនភាពបន្ថែមទៀត ជាពិសេសលើគម្រោងស្រាវជ្រាវ និងការជំរុញការប្រើប្រាស់ប្រាក់រៀលជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here