ក្រសួងពាណិជ្ជកម្មប្រកាសបើកច្រកទីផ្សារនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារប្រទេសហ្វីលីពីន

ដោយៈ ហ្វីអូណា

ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលោកប៉ាន សូរស័ក្តិ បានចូលរួមក្នុងកម្មវិធីអបអរសាទរ នៃការប្រកាសបើកច្រកទីផ្សារនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន។

លោកប៉ាន សូរស័ក្តិ និងលោកជំទាវ Maria Amelita C.Aquino ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា បានចូលរួមក្នុងកម្មវិធីនេះ ក៏មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សមាជិក សមាជិកាសភាពាណិជ្ជកម្មកម្ពុជា តំណាងមន្រ្តីពាក់ព័ន្ធក្រសួងពាណិជ្ជកម្ម, តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ តំណាងសហព័ន្ធស្រូវអង្ករកម្ពុជា តំណាងក្រុមហ៊ុននាំចេញ Khmer Foods Group និងអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នេះគឺជាការនាំចេញលើកទី២ហើយ ទៅកាន់ប្រទេសហ្វីលីពីន ដោយលើកទី១ ការនាំចេញក្នុងបរិមាណចំនួន ២,៥៧៥ តោន ក្នុងខែឧសភា ឆ្នាំ២០២៣ កន្លងទៅ ដែលនេះចាត់ទុកថាជាជោគជ័យមួយរបស់កម្ពុជាក្នុងការនាំចេញអង្ករចូលទីផ្សារថ្មី។ ប្រទេសហ្វីលីពីនជាប្រទេសដែលនាំចូលអង្ករ ប្រមាណ៤លានតោនជារៀងរាល់ឆ្នាំ។

កម្មវិធីនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១០:៤០នាទីថ្ងៃព្រឹក ក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងទទួលបានលទ្ធផលជាផ្លែផ្កា៕ 

LEAVE A REPLY

Please enter your comment!
Please enter your name here