រដ្ឋមន្រ្តីកសិកម្ម ណែនាំឲ្យសមាគមមូលនិធិអភិរក្សដំរីខ្មែររក្សាដំរីស្រុកឲ្យល្អប្រសើរ

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ កាលពីរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣កន្លងទៅ បានទទួលជួបសម្តែងការគួរសមពី សមាគមមូលនិធិអភិរក្សដំរីខ្មែរ អៃរាវត្តា នៅទីស្តីការក្រសួង។

លោករដ្ឋមន្ត្រី នៅក្នុងជំនួបនេះ បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះសមាគម ដែលប្រឹងប្រែងថែរក្សាដំរីស្រុកនៅកម្ពុជា ខណៈបរិមាណដំរីស្រុកនេះ មានចំនួនតិចតួច ដែលទាម​ទារឱ្យមានការយកចិត្តទុកដាក់ បង្កើនបន្ថែមទៀត។ នៅក្នុងការងារថែទាំនិងចិញ្ចឹមសត្វដំរី លោករដ្ឋមន្ត្រី បានណែនាំដល់សមាគមឱ្យគិតគូរដល់សុខុមាលភាពដំរីឱ្យបានល្អ ត្រូវមានផែនការច្បាស់លាស់ ដើម្បីធានានូវប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ច។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំពោះការស្វែងរកការសហការជាមួយក្រសួងកសិកម្ម ក្នុងការបន្តឆន្ទៈអភិរក្សដំរីខ្មែរអៃរាវត្តានេះ លោករដ្ឋមន្ដ្រីបានគូសបញ្ជាក់ថា ក្រសួងនឹងជួយសមាគម លើបច្ចេកទេសនិងអ្នកជំនាញ ព្រមទាំងការផ្សព្វផ្សាយ និងលទ្ធភាពក្នុងការស្វែងរកថវិកាគាំទ្រ ពីសំណាក់ភាគីពាក់ព័ន្ធនានាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here