តម្លៃហាងឆេងមាសរក្សាស្ថិរភាព ខណៈប្រាក់ដុល្លារអាមេរិកហក់ឡើងថ្លៃ

ដោយ: គង់ លាងហួរ

អន្តរជាតិ: តម្លៃមាសបានរក្សាស្ថិរភាពនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីកិច្ចប្រជុំចុងក្រោយរបស់ធនាគារ Federal Reserve របស់សហរដ្ឋអាមេរិកបានបង្ហាញសញ្ញាពីការផ្អាកនៅក្នុងយុទ្ធនាការដំឡើងអត្រាការប្រាក់នៅក្នុងខែមិថុនា ខណៈដែលការចរចាលើកម្រិតបំណុលបានធ្វើឱ្យអ្នកវិនិយោគមានក្តីបារម្ភ។

មាស Spot Gold ស្ថិតក្នុងតម្លៃ១៩៥៧,៦៩ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង 0034 GMT ខណៈតម្លៃមាសរបស់សហរដ្ឋអាមេរិក U.S. gold futures  បានធ្លាក់ចុះ០,២% ដល់ត្រឹម១៩៦០,១ដុល្លារក្នុងមួយអោន។

សន្ទស្សន៍ប្រាក់ដុល្លារអាមេរិកបានរក្សាភាពរឹងមាំជិតទៅនឹងកម្រិតខ្ពស់នៃវគ្គមុន។  ប្រាក់ដុល្លារកាន់តែរឹងមាំធ្វើឱ្យមាសដុំមានភាពទាក់ទាញតិចជាងមុនសម្រាប់អ្នកទិញនៅបរទេស។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

មន្ត្រីជាន់ខ្ពស់រតនាគារសហរដ្ឋអាមេរិក លោកស្រី Janet Yellen កាលពីថ្ងៃពុធបានរក្សាដើមខែមិថុនាជាថ្ងៃផុតកំណត់នៃការពន្យាពេលកំណត់បំណុល ហើយលោកស្រីនឹងធ្វើបច្ចុប្បន្នភាពសភាក្នុងពេលឆាប់ៗនេះអំពីហិរញ្ញវត្ថុរបស់រដ្ឋាភិបាល។

ក្រុមមន្រ្តីរបស់ Fed បានយល់ព្រមជាទូទៅកាលពីខែមុនថា តម្រូវការសម្រាប់ការដំឡើងអត្រាការប្រាក់បន្ថែមទៀតមានភាពប្រាកដប្រជាកាន់តែតិចជាងមុន ដោយមានមនុស្សជាច្រើនអះអាងថា ការដំឡើងអត្រាការប្រាក់០,២៥ភាគរយដែលពួកគេបានអនុម័តអាចជាការដំឡើងលើកចុងក្រោយ។

លោក Christopher Waller ទេសាភិបាលធនាគារ Fed បានលើកឡើងថា “ខណៈពេលដែលការរំលងការដំឡើងអត្រាការប្រាក់នៅឯកិច្ចប្រជុំនៅខែក្រោយប្រហែលជាអាចធ្វើទៅបាន ប៉ុន្តែការបញ្ចប់យុទ្ធនាការដំឡើងអត្រាការប្រាក់គឺមិនអាចនោះទេ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here