ទុនបំរុងប្តូរប្រាក់បរទេសរបស់ប្រទេសឥណ្ឌាកំពុងបន្តកើនឡើងដល់ជិត៦០០ពាន់លានដុល្លារ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ទុនបំរុងប្តូរប្រាក់បរទេសរបស់ប្រទេសឥណ្ឌាបន្តកើនឡើង និងកំពុងជិតឆ្ពោះឡើងរហូតដល់ទៅ៦០០ពាន់លានដុល្លារអាមេរិក ដែលឈានដល់កម្រិតខ្ពស់ជិតមួយឆ្នាំ។

នៅក្នុងសប្តាហ៍ដែលបានបញ្ចប់នៅថ្ងៃទី១២ ខែឧសភា យោងតាមទិន្នន័យដែលអាចរកបានបានឱ្យដឹងថា ទុនបម្រុងបានកើនឡើងចំនួន៣,៥៥៣ពាន់លានដុល្លារអាមេរិក ដល់៥៩៩,៥២៩ពាន់លានដុល្លារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បើត្រលប់មកមើលទិន្នន័យចុងក្រោយរបស់ធនាគារកណ្តាលឥណ្ឌា (RBI) វិញបង្ហាញថា ទ្រព្យសកម្មរូបិយប័ណ្ណបរទេសរបស់ប្រទេសឥណ្ឌា ដែលជាធាតុផ្សំធំបំផុតនៃទុនបម្រុង Forex បានកើនឡើងចំនួន៣,៥៧៧ពាន់លានដុល្លារដល់៥២៩,៥៩៨ពាន់លានដុល្លារ។

ចំណែកឯ ទុនបម្រុងមាសក្នុងសប្តាហ៍ចុងក្រោយនេះបានកើនឡើងចំនួន៣៨លានដុល្លារអាមេរិករហូតដល់៤៦,៣៥៣ពាន់លានដុល្លារ។

កាលពីខែតុលា ឆ្នាំ២០២១ ទុនបំរុងប្តូរប្រាក់បរទេសរបស់ប្រទេសនេះបានកើនឡើងដល់កម្រិតខ្ពស់បំផុតគ្រប់ពេលគឺប្រហែល៦៤៥ពាន់លានដុល្លារ។ ការធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីពេលនោះមក អាចបណ្តាលមកពីការកើនឡើងនៃតម្លៃទំនិញនាំចូលក្នុងឆ្នាំ២០២២។

ដូចគ្នានេះផងដែរ ទុនបម្រុង Forex បានធ្លាក់ចុះយ៉ាងខ្លាំងដោយសារតែការអន្តរាគមន៍របស់ធនាគារ RBI នៅក្នុងទីផ្សារដើម្បីការពារការធ្លាក់ថ្លៃនៃប្រាក់រូពីធៀបនឹងប្រាក់ដុល្លារអាមេរិកដែលកំពុងហក់ឡើងថ្លៃ។

ជាធម្មតា ធនាគារកណ្តាលឥណ្ឌា (RBI) ពីពេលមួយទៅពេលមួយ ធ្វើអន្តរាគមន៍នៅក្នុងទីផ្សារតាមរយៈការគ្រប់គ្រងសាច់ប្រាក់ងាយស្រួល រួមទាំងតាមរយៈការលក់ប្រាក់ដុល្លារ ក្នុងគោលបំណងការពារការធ្លាក់ថ្លៃយ៉ាងខ្លាំងនៃប្រាក់រូពីរបស់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here