ខេត្តសៀមរាបរៀបចំសន្និសីទលើកទី១ ក្រោមប្រធានបទ”ការគ្រប់គ្រងកាកសំណល់ភក់”

ដោយៈ ហ្វីអូណា

សៀមរាបៈ អាជ្ញាធរខេត្តសៀមរាប បានបើកនូវសន្និសីទលើកទី១ ក្រោមប្រធានបទ ការគ្រប់គ្រងកាកសំណល់ភក់ ក្រោមវត្តមានរបស់លោក អ៊ឹង គឹមលាង និងក្រុមមន្រ្តីនៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង។

លោកស្រី អារីយ៉ាណា អាដេហ្ស៊ី ទីប្រឹក្សាសមាគម AIMF និង ជាលេខាធិការរងអចិន្ត្រៃយ៍ទទួលបន្ទុក កម្មវិធីសហប្រតិបត្តិការ និង លោក Karim ZAIDY តំណាងប្រធានស្ថាប័ន SIAAP ព្រមទាំងវត្តមានចូលរួមពី លោក លោកជំទាវ លោក លោកស្រី តំណាង អភិបាលក្រុង មកពីសាធារណរដ្ឋសង្គមនិយមវៀតណាម និង សាធា​រណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ  លោកប្រធានក្រុមប្រឹក្សាខេត្ត​កំពត  អភិបាលរងខេត្តព្រះសីហនុ ខេត្តបាត់ដំបង និង តំណាងមកពីសាលារាជធានីភ្នំពេញ ព្រមទាំង ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ឋ ក្នុងខេត្តសៀមរាបមួយចំនួនផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងអង្គសន្និសីទនោះដែរ លោកអភិបាលរងរាជធានីភ្នំពេញ និងមន្ត្រីគ្រប់គ្រងស្ថានីយប្រព្រឹត្តិកម្មសំណល់ភក់ និងការផលិតជីសរីរាង្គ រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ក៏ដូចខេត្តសៀមរាប បានធ្វើការបង្ហាញជូនដល់អង្គសន្និសីទទាំងមូល អំពីការងគ្រប់គ្រង និងការផលិតជីសរីរាង្គ ក្នុងគោលដៅលើកកម្ពស់សុខមាលភាពសង្គម និង លើកកម្ពស់កម្រិតជីវភាព ដល់បងប្អូនប្រជាកសិករនានា។

លោកស្រី អារីយ៉ាណា អាដេហ្ស៊ី ទីប្រឹក្សាសមាគម AIMF និង ជាលេខាធិការរងអចិន្ត្រៃយ៍ទទួលបន្ទុក កម្មវិធីសហប្រតិបត្តិការ បានធ្វើការវាយតម្លៃខ្ពស់ លើបទបង្ហាញរបស់រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ និងខេត្តសៀមរាប ដែលជាមូលដ្ឋានគ្រឹះ ក្នុងការផ្តល់នូវបទពិសោធន៍ ដល់បណ្តាខេត្តផ្សេងៗ ក៏ដូចប្រតិភូប្រទេសវៀតណាម និង ឡាវ យកទៅសិក្សាអនុវត្តក្នុងប្រទេសរបស់ខ្លួន សំដៅលើកម្ពស់នូវបរិស្ថាន និងការងារកសិកម្មទៀតផង។

លោកអ៊ឹង គឹមលាង បានគូសបញ្ជាក់ថា គម្រោងផលិតជីសរីរាង្គ គឺជាគម្រោងដ៏មានតម្លៃពហុវិស័យ ដែលចូលរួមលើកកម្ពស់សុខមាលភាពសង្គម និងលើកកម្ពស់កម្រិតជីវភាព ដល់បងប្អូនប្រជាកសិករនានា ដោយហេតុថា គម្រោងនេះមានគោលបំណង កែច្នៃភក់ដែលចេញពីកាកសំណល់មនុស្ស (លាមក)ធ្វើជីកសិកម្មជីមមោគ) និង បង្កើតខ្សែច្រវ៉ាក់ទីផ្សារ ជីមមោគឲ្យប្រសើរឡើង ដើម្បីផ្គត់ផ្គង់តាមតម្រូវការ  វិស័យកសិកម្ម ដល់ប្រជាកសិករឲ្យមានតម្លៃថោកជាងទីផ្សារ ។

ម៉្យាងទៀត ក៏ជាការកែលម្អអនាម័យសាធារណៈ និងក្របខណ្ឌទូទៅនៃការគ្រប់គ្រងភក់ចេញពីលូទឹកសម្អុយ  ។ ក្រៅពីនោះវានឹងរួមចំណែកយ៉ាងសំខាន់ ដល់ប្រព័ន្ធគ្រប់គ្រងសំណល់លូទឹក កខ្វក់ក្នុងក្រុងសៀមរាប  ក្នុងនោះវានឹងក្លាយជាផ្នែកនៃការជម្រុញឲ្យ ទីក្រុងសៀមរាប ក្លាយជាទីក្រុងដែលមានសោភ័ណភាព និងបរិស្ថានកាន់​តែស្រស់ស្អាត ថែមទៀត សក្តិសមជាទីក្រុងទេសចរណ៍ដ៏ល្អឯក ផ្អែកលើវប្បធម៌ធម្មជាតិ ប្រវត្តិសាស្រ្តដ៏យូរលង់ និងល្បីល្បាញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here