តម្លៃមាសបានហក់ឡើងខ្ពស់កប់ពពក ខណៈតម្រូវការមាសសកលកើនឡើងបន្តិចត្រឹម១ភាគរយនៅត្រីមាសទី១

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃមាសបានបន្តហក់ឡើងថ្លៃខ្លាំងលើសពី២០០០ដុល្លារអាមេរិកក្នុងមួយអោន ខណៈធនាគារកណ្តាលអាមេរិកអាចនឹងផ្អាកវដ្តនៃការដំឡើងអត្រាការប្រាក់នៅក្នុងកិច្ចប្រជុំរបស់ខ្លួននាពេលខាងមុខ។

យោងតាមរបាយការណ៍ឧស្សាហកម្មមួយបានឱ្យដឹងកាលពីពេលថ្មីៗនេះថា តម្រូវការមាសសកល រួមទាំងការជួញដូរបន្ទាប់បន្សំនៅក្នុងត្រីមាសទីមួយបានកើនឡើង១ភាគរយពីមួយឆ្នាំទៅមួយឆ្នាំរហូតដល់១.១៧៤តោន។

តម្រូវការដុំមាស និងកាក់សកលបានកើនឡើង៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដល់៣០២តោន ខណៈដែលការប្រើប្រាស់គ្រឿងអលង្ការមានចំនួន៤៧៨តោន ដែលប្រហែលស្មើកម្រិតដូចគ្នានៃរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍ដែលចេញផ្សាយដោយក្រុមប្រឹក្សាមាសពិភពលោក។

ការប្រើប្រាស់មាសក្នុងវិស័យបច្ចេកវិទ្យាបានបន្តទទួលរងពីបរិយាកាសសេដ្ឋកិច្ចដែលកំពុងជួបបញ្ហាប្រឈម  តម្រូវការបានធ្លាក់ចុះដល់៧០តោននៅក្នុងត្រីមាសទីមួយ ដែលជាបរិមាណទាបបំផុតទី២នៅក្នុងស៊េរីទិន្នន័យរបស់ក្រុមប្រឹក្សាមាសពិភពលោកបើគិតត្រឡប់ទៅឆ្នាំ២០០០។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមក្រុមប្រឹក្សានេះបានឱ្យដឹងទៀតថា ធនាគារកណ្តាលរបស់ប្រទេសនានាបានបន្តទិញមាស ដោយទុនបម្រុងមាសសកលកើនឡើង២២៨តោននៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៣នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here