សម្តេចក្រឡាហោមៈវត្តមានអាគារទំនើបៗជាមោទកភាពជាតិ

ដោយៈ ហ្វីអូណា

        ភ្នំពេញៈ សម្ដេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានថ្លែងថា វត្តមាននៃអគារទំនើបនេះ គឺជាមោទនភាព និងជាផ្នែកមួយនៃកំណែទម្រង់ រដ្ឋបាលប្រតិបត្តិការថ្នាក់ក្រោមជាតិ។

សម្តេចបន្តថា រដ្ឋាភិបាលបានយកចិត្តខ្ពស់លើ ការបំពាក់សម្ភារៈគ្រប់ប្រភេទ សម្រាប់ការរីកចម្រើនរបស់សង្គមជាតិ និងការធ្វើទំនើ​បកម្មទីស្នាក់ការ នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យស្របតាមការ ព្រមទាំងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹក​នាំប្រកបដោយ គតិបណ្ឌិតរបស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវកម្មវិធីកំណែទម្រង់លើគ្រប់វិស័យ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្ដេចបានបន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងទស្សនៈវិស័យដ៏វែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ និងដាក់ចេញទិសដៅក្នុងការធ្វើកំណែ​ទម្រង់ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយផ្តោតលើការពង្រឹងសមត្ថភាព ក្រមសីលធម៌វិជ្ជាជីវៈ ការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ និងការបំពាក់សម្ភារៈ ឧបករណ៍ និងមធ្យោបាយនានា សម្រាប់បំពេ​ញតាម តម្រូវការជាក់ស្ដែងរបស់អង្គភាពនៅមូលដ្ឋាន ឬហៅថា រដ្ឋបាលថ្នាក់ក្រោមជាតិរបស់យើង។

សម្ដេចបន្ថែមថា ក្រសួងមហាផ្ទៃ ក៏បានរៀបចំដាក់ចេញនូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលក្រោយមកត្រូវបានកែសម្រួល និងបានដំឡើងកម្រិតជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយកន្លងមកគណៈបញ្ជាការឯកភាពរដ្ឋបាល រាជធានី ខេត្ត ស្រុក ខណ្ឌ ក្រុង និងរដ្ឋបាល ឃុំ សង្កាត់ ទាំងអស់ រួមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បានដើរតួអង្គប្រតិបត្តិករផ្ទាល់ ក្នុងការជំរុញ និងយកចិត្តទុកដាក់ខ្ពស់អនុវត្តន៍ លក្ខណៈសម្បត្តិទាំង៧ចំណុច នៃគោលនយោបាយនេះ ប្រកបដោយប្រសិទ្ធភាព ដើម្បីឆ្លើយតប ទៅនឹងតម្រូវការជាក់ស្តែងក្នុងជីវភាព រស់នៅរបស់ប្រជាពលរដ្ឋទាំងទីក្រុង និងជនបទ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here