តម្លៃហាងឆេងមាសកំពុងហក់ឡើងថ្លៃដល់កម្រិតខ្ពស់បំផុត ខណៈផ្លាកទីនធ្លាក់ថ្លៃ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃមាសកំពុងបានឈានឆ្ពោះទៅរកកម្រិតខ្ពស់បំផុតនៅថ្ងៃសុក្រនេះ ដោយសារការព្រួយបារម្ភអំពីវស័យធនាគាររបស់សហរដ្ឋអាមេរិក និងការរំពឹងទុកថា ធនាគារកណ្តាលអាមេរិកអាចនឹងផ្អាកដំឡើងអត្រាការប្រាក់។

Spot Gold បានហក់ឡើង០,៣% មកនៅត្រឹមតម្លៃ២០៤៥,៧៩ដុល្លារ ក្នុងមួយអោននៅម៉ោង១:៤០សៀល EDT (1740 GMT) ខណៈតម្លៃមាសនាពេលអនាគតរបស់សហរដ្ឋអាមេរិក U.S. gold futures បានហក់ឡើង០,៩% មកត្រឹម២០៥៥,៧ដុល្លារ។ សន្ទស្សន៍សំខាន់ៗរបស់ Wall Street បានដាំក្បាលចុះ បន្ទាប់ពីមានចំណាត់ការរបស់ក្រុមហ៊ុន PacWest ក្នុងការស្វែងរកជម្រើសយុទ្ធសាស្រ្ត ដែលធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសុខភាពរបស់ធនាគារអាមេរិកក្នុងតំបន់ ដោយប្រឆាំងនឹងសុទិដ្ឋិនិយមពីការផ្តល់សញ្ញារបស់ធនាគារកណ្តាលអាមេរិកក្នុងការផ្អាកដំឡើងអត្រាការប្រាក់របស់ខ្លួន។

លើសពីនេះ ដោយសារតែមានភាពមិនច្បាស់លាស់ខាងផ្នែកសេដ្ឋកិច្ច និងអត្រាទាបមុនបាននិងកំពុងជំរុញតម្រូវការដុំមាសទិន្នផលសូន្យ(zero-yield bullion)ហក់ឡើងខ្ពស់។

លោក David Meger នាយកផ្នែកជួញដូរលោហធាតុប្រចាំនៅក្រុមហ៊ុន High Ridge Futures បានអះអាងថា “អតិផរណានឹងនៅតែស្ថិតនៅកម្រិតខ្ពស់ ហើយវានឹងមិនអនុញ្ញាតឱ្យធនាគារកណ្តាលអាមេរិកបន្ធូរបន្ថយអត្រាការប្រាក់នៅពេលណាមួយក្នុងពេលឆាប់ៗនេះទេ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តម្លៃលោហធាតុប្រាក់បានហក់ឡើង១,៤% ដល់២៥,៩៤ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនធ្លាក់ចុះ០,៩% ដល់១០៤០,៥៨ដុល្លារ ខណៈតម្លៃ palladium បានហក់ឡើង២,៥%ដល់១៤៥៨,៣៤ដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here