ប្រទេសថៃគ្រោងទាក់ទាញក្រុមហ៊ុនផលិតថ្មអាគុយខ្នាតយក្ស របស់ប្រទេសចិនកាន់តែច្រើន

ដោយ: គង់ លាងហួរ

បាងកក: យោងតាមប្រធានក្រុមប្រឹក្សាវិនិយោគ (BoI) បានឱ្យដឹងថា អាជ្ញាធរថៃកំពុងពិភាក្សា ជាមួយក្រុមហ៊ុន CATL ដែលមានមូលដ្ឋាននៅប្រទេសចិន និងជាក្រុមហ៊ុនផលិតអាគុយ រថយន្តអគ្គិសនីដ៏ធំបំផុតរបស់ពិភពលោក ដើម្បីសាងសង់រោងចក្រផលិតនៅក្នុងប្រទេសថៃ។
ការពិភាក្សានេះបានធ្វើឡើង ស្របពេលដែលប្រទេសថៃកំពុងជំរុញឱ្យខ្លួនក្លាយ ជាតួអង្គដ៏សំខាន់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ EV សកលនៅខាងក្រៅប្រទេសចិន ដោយផ្តល់ជូននូវការកាត់បន្ថយពន្ធ និងការឧបត្ថម្ភធន ដើម្បីជំរុញការអនុម័ត និងការផលិតយានយន្ត។

 

លោក Narit Therdsteerasukdi ប្រធានក្រុមប្រឹក្សាវិនិយោគ (BoI) បានមានប្រសាសន៍ថា “យើងកំពុងនិយាយ ទៅកាន់ក្រុមហ៊ុនជាច្រើន មិនត្រឹមតែ CATL ប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុនជាច្រើននៅក្នុងឧស្សាហកម្មថ្មអាគុយនេះ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្តថា នេះ​ជា​គោលដៅ​មួយ​របស់​យើង ដែល​យើង​ចង់​ទាក់ទាញ​អ្នក​ផលិត​ថ្ម​អាគុយ ឲ្យ​មក​បង្កើត​រោងចក្រ​នៅ​ប្រទេស​ថៃ។ ទោះជាយ៉ាងណាមិញ លោកមិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ទេ ហើយ​ក៏​មិន​ច្បាស់​ថា​ ការ​ពិភាក្សា​នោះមាន​កម្រិត​ណា​ដែរ។

ចំណែក ក្រុមហ៊ុន CATL (Contemporary Amperex Technology Co Ltd) មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។

ដោយមានមូលដ្ឋាននៅទីក្រុង Ningde ខេត្ត Fujian  ក្រុមហ៊ុន CATL កាលពីឆ្នាំមុន បានប្រកាសពីការសហការ ជាយុទ្ធសាស្រ្តជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ PTT Plc ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការ និងឱកាសអភិវឌ្ឍសក្តានុពល នៅក្នុងអាជីវកម្មទាក់ទងនឹងថ្មអាគុយនៅក្នុងតំបន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here