សម្តេចតេជោស្នើឱ្យភាគីឡាវសហការជាមួយកម្ពុជាសម្រាប់រៀបចំកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា

ដោយ: គង់ លាងហួរ

ភ្នំពេញ: សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានស្នើឱ្យប្រទេសឡាវ សហការគ្នា​ជាមួយ​កម្ពុជា​ ដើម្បីពិនិត្យ​លើការ​រៀបចំកិច្ចព្រមព្រៀង មិនយកពន្ធត្រួតគ្នា ដើម្បីធ្វើយ៉ាងណា​ជំរុញ​ការ​វិនិ​យោគ​រវាង​ប្រទេសទាំងពីរ ឱ្យ​បា​ន​កាន់តែច្រើនឡើងបន្ថែមទៀត។

សំណើរនេះបានធ្វើឡើង នៅក្នុងឱកាសជំនួបពិភាក្សាការងាររវាងសម្ដេចតេជោ ហ៊ុន សែន ជាមួយលោក ថងលុន ស៊ីសុលីត (Thongloun Sisoulith) ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត​ឡាវ ដែលបានដឹកនាំគណៈប្រតិភូ អញ្ជើ​ញ​​​​មកបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមពិធីបើក​ព្រឹត្តិការណ៍​​ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទន្ទឹមនឹងនោះ សម្ដេចតេជោបានឯកភាពជាមួយលោក ថងលុន ស៊ីសុលីត លើទំនាក់ទំនងរវាងប្រទេសទាំងពីរ និងអ្វីដែលត្រូវធ្វើ​បន្ត​។ លើសពីនេះ សម្ដេចតេជោក៏បានថ្លែងអំណរគុណ ជូនចំពោះលោកថងលុន ដែលបានអញ្ជើញមកចូលរួមពិធី បើកកី​ឡាស៊ី​ហ្គេមនៅកម្ពុជាផងដែរ។
ថ្លែងក្នុងជំនួបនេះ លោក ថងលុន បានគោរពថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ និងជូនចំពោះ​​កម្ពុជា ដែលបានជួយ​ដល់ប្រទេសឡាវយ៉ាងធំធេង និងដ៏ថ្លៃថ្នូរនាពេលកន្លងមក រួមទាំងការជួយលើវិស័យសុខាភិបាល និងវិស័យ​សេដ្ឋកិច្ច។

លោក ថងលុន បានលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា និងឡាវ កំពុងតែស្ថិតដល់ចំណុចកំពូលមួយ ហើយអ្វីដែលត្រូវ​ធ្វើ​​បន្ត គឺរួមគ្នាសម្របសម្រួលគ្នា ដើម្បីធ្វើឲ្យទំនាក់ទំនងនេះ ឈានឆ្ពោះឡើង​ទៅមួយកម្រិត​ទៀត តាមរយៈការរួមគ្នាអនុវត្ត​nន៍ តាម​កិច្ច​ព្រមព្រៀងដែលមានស្រាប់ និងស្វែងរកកិច្ចសហប្រតិបត្តិការ​ ផ្សេង​​បន្ថែមទៀត ដូចជាលើវិស័យទេសចរណ៍ វិស័យ​វិនិយោគ វិស័យសន្តិសុខ និងរួមគ្នាត្រៀមដោះ​ស្រាយ​គ្រោះមហន្តរាយ ដែលអាចកើតឡើងជាយថា​ហេតុនានា ៕

LEAVE A REPLY

Please enter your comment!
Please enter your name here