តម្លៃមាសបន្តហក់ឡើងថ្លៃនៅថ្ងៃនេះ ស្របពេលសន្ទស្សន៍ប្រាក់ដុល្លារដាំក្បាលចុះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃមាសបានបន្តហក់ឡើងថ្លៃ បន្ទាប់ពីបានឡើងថ្លៃបន្តិចបន្តួចដល់ជិត១% ខណៈដែលធនាគារ កណ្តាលអាមេរិក បានផ្តល់នូវការដំឡើងអត្រាការប្រាក់ ដែលគេរំពឹងទុកយ៉ាងទូលំទូលាយនិងជាសញ្ញាផ្អាកការ ដំឡើងបន្ថែមទៀត។

Spot Gold ហក់ឡើងថ្លៃ០,៤%មកនៅត្រឹម២០២៤,១៩ដុល្លារ ក្នុងមួយអោនត្រឹមម៉ោង៣:២៥រសៀលEDT(១៩:២៥GMT) បន្ទាប់ពីហក់ឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីថ្ងៃទី១៤ ខែមេសា មកនៅត្រឹមតម្លៃ២០៣៦,១៥មុននេះ។ ចំណែកអនាគតមាសរបស់អាមេរិក U.S. gold futures បានហក់ឡើង ថ្លៃ០,៧%មកនៅតម្លៃ២.០៣៧ដុល្លារ។វាក៏បានបង្ហាញពីការផ្អាកនៅក្នុងការដំឡើងអត្រាការប្រាក់បន្ថែមទៀតដើម្បីវាយតម្លៃឥទ្ធិពលអវិជ្ជមានពីការបរាជ័យរបស់ធនាគារអាមេរិកនាពេលថ្មីៗនេះ និងរង់ចាំដំណោះស្រាយនៃការជាប់គាំងនយោបាយជុំវិញពិដានបំណុលរបស់សហរដ្ឋអាមេរិក និងតាមដានដំណើរនៃអតិផរណា។សន្ទស្សន៍ប្រាក់ដុល្លារអាមេរិកបានធ្លាក់ចុះ០,៦% ដែលធ្វើឱ្យមាសដុំមានតម្លៃថ្លៃជាងសម្រាប់អ្នកទិញដែលកាន់កាប់រូបិយប័ណ្ណផ្សេងទៀត ខណៈដែលទិន្នផលរតនាគារ(Treasury yields)រយៈពេល១០ឆ្នាំគោលក៏បានធ្លាក់ចុះផងដែរ។

លោក Suki Cooper អ្នកវិភាគរបស់ធនាគារ Standard Chartered បានអះអាងថា “ការព្រួយបារម្ភទាក់ទងនឹងធនាគារក្នុងតំបន់របស់សហរដ្ឋអាមេរិក និងពិដានបំណុលបង្ហាញថា ការប្រែប្រួលនៃតម្លៃបន្ថែមទៀតអាចនឹងកើតឡើងឆាប់ៗនេះ”។

តម្លៃមាសបានកើនឡើង១% ក្នុងខែមេសា ដោយសារវិបត្តិធនាគារនៅសហរដ្ឋអាមេរិកបានជំរុញឱ្យមានបាតុភូតទីផ្សារហិរញ្ញវត្ថុ( flight to safety)៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here