អាជីវកម្មជាង២៤.៤០០ជាមួយទុនវិនិយោគ៧,៤ពាន់លានដុល្លារ បានចុះបញ្ជីតាមប្រព័ន្ធ Single Portal

ដោយ: គង់ លាងហួរ

ភ្នំពេញ: អាជីវកម្មចំនួនជាង២៤.៤០០ ដែលមានទុនវិនិយោគសរុប៧,៤២ពាន់លានដុល្លារអាមេរិក បានចុះបញ្ជីនៅក្នុងដំណាក់កាលដំបូងនៃប្រព័ន្ធចុះបញ្ជី ពាណិជ្ជកម្មតាមអ៊ីនធឺណិត Single Portal គិតត្រឹមខែមេសាឆ្នាំ២០២៣នេះ។

យោងតានរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ឈ្មោះអាជីវកម្មជាង១៤.៥០០ ស្ថិតនៅក្នុងដំណាក់កាលនៃការត្រួតពិនិត្យសម្រាប់ការអនុម័ត។បើនិយាយអំពីតម្លៃនៃការវិនិយោគតាមវិស័យ ក្នុងនោះវិស័យសំណង់បាននាំមុខគេ ដែលគ្របដណ្តប់រហូតដល់១៥ភាគរយ ស្មើនឹង១.០៥០លានដុល្លារអាមេរិក បន្ទាប់មកគឺវិស័យអចលនទ្រព្យចំនួ​ន១២ភាគរយ ស្មើនឹង៨៩៣លានដុល្លារអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍បានបន្ថែមថា បណ្តាសកម្មភាពទីប្រឹក្សាគ្រប់គ្រងនានាតំណាង១០ភាគរយ ការផលិត៥ភាគរយ សកម្មភាពហិរញ្ញវត្ថុ និងធានារ៉ាប់រង៤ភាគរយ និងវិស័យផ្សេងៗទៀតតំណាងឱ្យ៥៤ភាគរយ។

ប្រភពដដែលបានចង្អុលបង្ហាញថា អាជីវកម្មដែលគ្រប់គ្រងដោយបុរសមានចំនួន៦២ភាគរយ នៃអាជីវកម្មដែលបានចុះបញ្ជីសរុប។

ក្រសួងបានបើកដំណើរការដំណាក់កាលទី១ នៃវេទិកាចុះបញ្ជីពាណិជ្ជកម្មតាមអនឡាញ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ និងដំណាក់កាលទី២នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។

លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា “ប្រព័ន្ធថ្មីនេះបានជួយកាត់បន្ថ​យនីតិវិធីស្មុគស្មាញ ព័ត៌មានដដែលៗ ខាតពេលវេលា និងចំណាយលើដំណើរការចាស់ផងដែរ”។

លោក អូន ព័ន្ធមុនីរ័ត្ន បានសង្កត់ធ្ងន់ថា “ការចុះបញ្ជីទាំងអស់ត្រូវបានចែករំលែកដោយស្វ័យប្រវត្តិ ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យ និងអនុម័តដោយធានាថា គ្រប់នាយកដ្ឋានទាំងអស់ទទួ​លបានព័ត៌មាន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here