ឆមាសទី១ ដើមឆ្នាំសារពើពន្ធ២០២៣ ប្រទេសថៃសាងសង់រោងចក្របានចំនួន១.២១១រោងចក្រ

ដោយៈ សុខុម

បាងកក: ប្រទេសថៃបានសាងសង់ ឬពង្រីករោងចក្រសរុបចំនួន១.២១១រោងចក្រអំឡុងឆមាសទី១ ដើមឆ្នាំសារពើពន្ធ២០២៣ ដោ​យបង្កើតការងារបានជាង៣០.០០០កន្លែង។ នេះបើយោងតាមកា​សែត Bangkok Post ចុះផ្សាយកាលពីថ្ងៃពុធ ទី៣ ខែឧសភា។

លោក Anucha Nakasai រដ្ឋមន្ត្រីឧស្សាហកម្មស្ដីទីបានលើកឡើងថា មួយផ្នែកនៃការវិនិយោគនេះ អំឡុងពេលខែតុលា ឆ្នាំ២០២​២ ដល់ខែមីនា ឆ្នាំ២០២៣ បានមកពីសហគ្រិន ក្នុងឧស្សាហកម្មជីវប្លាស្ទិក (Bioplastic) និងឧស្សាហកម្មរថយន្តអគ្គិសនី (EV) ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល ដើម្បីលើកកម្ពស់សេដ្ឋកិច្ចបៃតង និងរថយន្តដែលមិនបង្កផលប៉ះពាល់ដល់បរិស្ថាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្ថែមទៀតថា “រដ្ឋាភិបាលបានចាប់ផ្ដើមកម្មវិធី កាត់បន្ថ​យពន្ធក្រុមហ៊ុន ដើម្បីជំរុញការវិនិយោគផ្នែកផលិតកម្មជីវប្លាស្ទិក”។ការវិនិយោគក្នុងវិស័យជីវប្លាស្ទិក បានឈានដល់៥៥៩លានដុល្លារអាមេរិក។

ក្រសួងឧស្សាហកម្ម និងក្រសួងហិរញ្ញវត្ថុបាន និង​កំពុងធ្វើការរួមគ្នា ដើម្បីលើកកម្ពស់​ការផលិតបន្ថែម​ទៀត នូវប្លាស្ទិក​ដែលងាយរលាយនៅក្នុងប្រទេសថៃ។ កិច្ចប្រឹងប្រែងរបស់ក្រសួងទាំងពីរនេះ​មានគោលបំណងកាត់​បន្ថយសំណល់​ប្លាស្ទិក ដែល​បង្កផលប៉ះពាល់ខ្លាំងដល់បរិស្ថាន។

សមាគមឧស្សាហកម្មជីវប្លាស្ទិកថៃ (Thai Bioplastics Industry Association) បានអះអាងកាលពីដើមឆ្នាំនេះថា ថៃ ជាប្រទេសផលិត នូវផលិតផលជីវប្លាស្ទិកធំបំផុតទី២ ក្នុងពិភពលោក ដើម្បីបំពេញនូវតម្រូវការកើនឡើងនៅបរទេស។

ផលិតកម្មជីវប្លាស្ទិក មិនត្រឹមតែបន្ថែមតម្លៃ ទៅលើផលិតផលកសិកម្មរបស់ថៃប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជា​ការជួយគាំទ្រដល់​កិច្ចប្រឹងប្រែង​របស់ពិភព​លោក ដើម្បីកាត់បន្ថយការបំភាយឧស្ម័នកាបូនិកទៅលើបរិយាកាសផងដែរ និងជាជម្រើសមួយ ​សម្រាប់ដោះស្រាយបញ្ហា​ដែលបង្កឡើងដោយការប្រើប្រាស់ប្លាស្ទិក៕ Bangkok Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here