ក្រសួងពាណិជ្ជកម្ម បើកកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញ

ដោយ:ម៉ាលីនណា

ភ្នំពេញ៖ នៅទីស្តីការក្រសួង កាលពីរសៀលថ្ងៃទី២ ខែឧសភាកន្លងទៅនេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងមួយ ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញ ក្នុងគោលបំណងស្តាប់នូវសេចក្តីរាយការណ៍អំពីវឌ្ឍន៍ភាព និងផ្តល់អនុសាសន៍នានា ដើម្បីឱ្យសេចក្តីព្រាងច្បាប់នេះកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងជាពិសេសដើម្បីត្រៀមសម្រាប់កិច្ចប្រជុំពិនិត្យចុងក្រោយ ដែលនឹងប្រព្រឹត្តិទៅនៅទីស្តីការគណៈរដ្ឋមន្ត្រី។


នៅក្រោយចប់កិច្ចប្រជុំនេះ បានឲ្យដឹងថា ក្នុងអង្គប្រជុំនាឱកាសនោះ លោករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពង់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារក្រសួងពាណិជ្ជកម្ម ក្នុងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញ និងការពារបានជោគជ័យក្នុងកិច្ចប្រជុំជាបន្តបន្ទាប់ តាមនីតិវិធី និងបែបបទរបស់ទីស្តីការគណៈរដ្ឋមន្ត្រី និងកិច្ចប្រជុំជាមួយក្រសួងយុត្តិធម៌ពាក់ព័ន្ធលើទោសប្បញ្ញត្តិមួយចំនួន។


បន្ទាប់ពីបានពិនិត្យ និងពិភាក្សាតាមមាត្រានីមួយៗរួចមក លោករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងារឱ្យកែសម្រួល និងបន្ថែមខ្លឹមសារសំខាន់ៗមួយចំនួនឱ្យស្របទៅតាមស្មារតីនៃអង្គប្រជុំ ព្រមទាំងផ្តល់គោលការណ៍មួយចំនួនទៀតជូនក្រុមការងារ ដើម្បីមានមូលដ្ឋានក្នុងការចូលរួមកិច្ចប្រជុំពិនិត្យចុងក្រោយលើសេចក្តីព្រាងច្បាប់នេះនៅទីស្តីការគណៈរដ្ឋមន្ត្រី ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣នេះ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here