តម្លៃភាគហ៊ុន Meta ហក់ឡើងថ្លៃវិញ ក្រោយពីក្រុមហ៊ុនប្រកាសពីកំណើនប្រាក់ចំណូល

ដោយ: គង់ លាងហួរ
ញូវយ៉ក: ក្រុមហ៊ុនមេ Meta បានរាយការណ៍ថា ការលក់របស់ខ្លួនបានកើនឡើង៣%នៅក្នុងត្រីមាសទី១ ដែលផ្លាស់ប្តូរនិន្នាការនៃការធ្លាក់ចុះប្រាក់ចំណូល៣ត្រីមាសជាប់ៗគ្នា និងលើសឆ្ងាយពីការរំពឹងទុករបស់អ្នកវិភាគ Wall Street ។

ភាគហ៊ុន Meta បានហក់ឡើងថ្លៃដល់ទៅ១២% នៅក្នុងការជួញដូរបន្ទាប់ពីបានចេញផ្សាយរបាយការណ៍នេះ ដោយបន្តគន្លងដ៏រឹងមាំរបស់ក្រុមហ៊ុន ចាប់តាំងពីលោក Mark Zuckerberg បានប្រកាសថា ឆ្នាំ២០២៣នេះនឹងក្លាយជាឆ្នាំនៃប្រសិទ្ធភាព។

ចំណុចវិជ្ជមានផ្សេងៗទៀតមានដូចជា កំណើនអ្នកប្រើប្រាស់មានភាពរឹងមាំធៀបនឹងត្រីមាសថ្មីៗនេះ ចំនួនមនុស្សសកម្មប្រចាំខែនៅលើបណ្តុំកម្មវិធី Meta បានកើនឡើង៥% ពីឆ្នាំមុនដល់ជាង៣,៨ពាន់លាននាក់ ហើយអ្នកប្រើប្រាស់សកម្មប្រចាំថ្ងៃរបស់ Facebook កើនឡើង៤% ដល់ជាង២ពាន់លាននាក់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុនក៏បានរាយការណ៍ផងដែរថា ប្រាក់ចំណេញបានធ្លាក់ចុះជិត១/៤ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនរហូតដល់៥,៧ពាន់លានដុល្លារ។  តម្លៃក្នុងមួយដងនៃការផ្សាយពាណិជ្ជកម្ម ដែលជាសូចនាករសុខភាពនៃអាជីវកម្មផ្សាយពាណិជ្ជកម្មឌីជីថលស្នូលរបស់ក្រុមហ៊ុន ក៏បានថយចុះ១៧%ផងដែរ។

Meta បានស្ថិតនៅចំកណ្តាលនៃការរៀបចំរចនាសម្ព័ន្ធឡើងវិញដ៏ធំមួយ  ខណៈក្រុមហ៊ុននេះកំពុងព្យាយាមងើបឡើងវិញពីព្យុះភ្លៀងនៃការប្រកួតប្រជែង ការភ័យខ្លាចនៃការធ្លាក់ចុះសេដ្ឋកិច្ច ដែលបណ្តាលឱ្យមានការផ្សាយពាណិជ្ជកម្មតិចជាងមុន និងការចំណាយប្រាក់រាប់ពាន់លានដុល្លារ ដើម្បីបង្កើតកំណែអុីនធឺណិតនាពេលអនាគត ដែលគេហៅថា metaverse៕

LEAVE A REPLY

Please enter your comment!
Please enter your name here