ជនជាតិថៃសម្រុកទិញមាសអនឡាញ ខណៈតម្លៃហាងឆេងមាសបន្តប្រែប្រួលខ្លាំង

ដោយ: គង់ លាងហួរ

អន្តរជាតិ: តម្លៃនៃការសន្សំមាសរបស់ជនជាតិថៃ នៅលើវេទិកាអនឡាញបានកើនឡើង៦០ ទៅ៧០% នៅត្រីមាសទី១ធៀបនឹងឆ្នាំមុន ខណៈតម្លៃសកលបានកើនឡើងលើស៨% ហើយតម្លៃមាសក្នុងស្រុកបានកើនឡើងដល់កំណត់ត្រាមួយ។

នាយកប្រតិបត្តិក្រុមហ៊ុន YLG Bullion International Co. លោកស្រី Pawan Nawawattanasap បានអះអាងថា ក្រុមហ៊ុនផលិត និងអ្នកនាំចេញគ្រឿងអលង្ការមាស និងត្បូងពិតប្រាកដឈានមុខគេរបស់ប្រទេសថៃ របស់លោករំពឹងថា តម្លៃមាសនឹងនៅតែបន្តប្រែប្រួល លើសពី២.០០០ដុល្លារ ប្រសិនបើប្រាក់ដុល្លារនៅតែបន្តធ្លាក់ថ្លៃ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រីបន្តថា “ចំនួនអ្នកដែលបានទិញមាស នៅលើវេទិការបស់យើង YLG Gold Saving បានកើនឡើង៦០% ពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងត្រីមាសទីមួយ ខណៈដែលគណនីជួញដូរមាសថ្មីនៅលើ YLG Gold Wallet នៅលើកម្មវិធី Pao Tang បានកើនឡើងជាង៧០%”។

លោកស្រី Pawan បានអះអាងថា “វិនិយោគិនអាចទិញមាសសន្សំតាមតម្លៃ ដែលចង់បានរបស់ពួកគេគ្រប់២៤ម៉ោង ក្នុងមួយថ្ងៃ តាមជំហានសាមញ្ញៗនៅលើស្មាតហ្វូន ឬឧបករណ៍ផ្សេងទៀតរបស់ពួកគេ”។

សេវាកាបូបមាស(Gold Wallet)នៅលើកម្មវិធី Pao Tang ដែលផ្តល់សេវាកម្ម ជួញដូរមាសជាប្រាក់ដុល្លារ បានការពារទប់ទល់នឹងការប្រែប្រួលនៃរូបិយប័ណ្ណ ហើយវិនិយោគិនអាចប្តូររូបិយប័ណ្ណនៅលើកម្មវិធីបានយ៉ាងងាយស្រួល។

លោកស្រីបានបញ្ជាក់ថា “កម្មវិធីនេះ ក៏ផ្តល់នូវអនុសាសន៍ស​ម្រា​ប់អ្នកវិនិយោគ ក្នុងការប្រមូលផ្តុំមាសជាបណ្តើរៗ សម្រាប់ការវិនិយោគរយៈពេលវែង ចំពេលមានភាពមិនច្បាស់លាស់ នៃសេដ្ឋកិច្ចពិភពលោក”។

យោង​តាម YLG បានឱ្យដឹងថា​ “តម្លៃ​មាស​មាន​វដ្ត​របស់ខ្លួន ដែល​ផ្តល់​ឱ្យ​អ្នក​វិនិយោគ ​នូវ​ឱកាស​ក្នុង​ការ​ទិញ និង​រក​ប្រាក់​ចំណេ​ញ​បាន ប្រសិនបើ​ពួកគេ​អាច​ធ្វើ​តាម​ចង្វាក់​ទីផ្សារ​បាន​នោះ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here