វៀតណាមគ្រោងសាងសង់តំបន់ឧស្សាហកម្មថ្មីៗចំនួន១៦ បន្ថែមទៀត

ដោយៈ សុខុម

ថៃង្វៀន: ខេត្តថៃង្វៀន (Thai Nguyen) នៃប្រទេសវៀតណាម គ្រោងសាងសង់តំបន់ឧស្សាហកម្ម (Industrial Zones) និងតំបន់ប្រមូលផ្តុំឧស្សាហកម្ម (Industrial Clusters) ថ្មីៗចំនួន១៦បន្ថែមទៀតចាប់ពីពេលនេះរហូតដល់ឆ្នាំ២០៣០។

ខេត្តដែលគេស្គាល់ថា ជារដ្ឋធានីតែរបស់វៀតណាម នេះមានគោលបំណង លើកកម្ពស់ការវិនិយោគផ្នែកសំណង់ និងហេដ្ឋារចនាសម្ព័ន្ធតំបន់ឧស្សាហកម្ម និងតំបន់ប្រមូលផ្តុំឧស្សាហកម្ម ឱ្យស្របតាមផែនការមេរបស់ខេត្តថៃង្វៀន សម្រាប់ឆ្នាំ២០២១-២០៣០ ដែលត្រូវបានអនុម័តដោយនាយករដ្ឋមន្ត្រី។ នេះបើយោងតាមសារព័ត៌​មាន Vietnam News ចុះផ្សាយនៅថ្ងៃច័ន្ទ ទី០១ ខែឧសភា នេះ។

តំបន់ឧស្សាហកម្មមួយ ដែលត្រូវបានស្នើឡើងថ្មីៗនេះ នឹងគ្របដណ្តប់លើផ្ទៃដី១.៥៩៩ហិកតា នាំឱ្យតំបន់ឧស្សាហកម្មសរុបនៅក្នុងផែនការកើនឡើង រហូតដល់៤.២៤៥ហិកតា ដែលមានទំហំធំជាងជិត៣ដង បើធៀបនឹងទំហំសួនឧស្សាហកម្មចាស់ៗ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រោមផែនការមេ ខេត្តថៃង្វៀន មានគោលបំណងអភិវឌ្ឍ និងពង្រីកសួនឧស្សាហកម្មចំនួន១១ និងឧទ្យានបច្ចេកវិទ្យាព័ត៌មានប្រមូ​លផ្តុំ (Concentrated Information Technology Park) មួយនៅឆ្នាំ២០៣០។

សួនឧស្សាហកម្មចំនួន៤ ដែលបានស្នើឡើងថ្មីៗនេះ រួមមានសួនឧស្សាហកម្ម Yen Binh 2 សួនឧស្សាហកម្ម Yen Binh 3 សួនឧស្សាហកម្ម Thuong Dinh និងសួនឧស្សាហកម្ម Tay (West) Pho Yen នៅក្នុងទីក្រុង Pho Yen City ដោយក្នុងនោះសួនឧស្សាហកម្ម Tay (West) Pho Yen គ្របដណ្ដប់លើផ្ទៃដីធំជាងគេ រហូតដល់ទៅ១.១២៨ហិកតា។

តំបន់ឧស្សាហកម្មទាំងនេះ នឹងស្ថិតនៅតាមប្រព័ន្ធផ្លូវសំខាន់ៗតភ្ជាប់ទីក្រុងហាណូយ និងតំបន់ Thai Nguyen-Bac Giang-Vinh Phuc ដែលធ្វើឱ្យដែនដីទាំងនេះ ក្លាយជាទីតាំងដ៏ល្អសម្រាប់ការវិនិ​យោគបច្ចេកវិទ្យាជាន់ខ្ពស់ និងបៃតង។

ជាងនេះទៅទៀត ខេត្តថៃង្វៀន មានគោលបំណងអភិវឌ្ឍតំបន់ប្រមូលផ្តុំឧស្សាហកម្មចំនួន៤១ លើផ្ទៃដី២.០៦៧ហិកតានៅឆ្នាំ២០៣០ និងតំបន់ប្រមូលផ្តុំឧស្សាហកម្មថ្មីៗ ចំនួន១២បន្ថែមទៀតដែលមានទីតាំងនៅទីក្រុងថៃង្វៀន ទីក្រុង Song Cong និងស្រុកផ្សេងៗទៀត៕ Vietnam News៕

LEAVE A REPLY

Please enter your comment!
Please enter your name here