ប្រទេសហ្វីលីពីនគ្រោងពង្រឹងទំនាក់ទំនងជាមួយអាមេរិក ខណៈ ពេលមានភាពតានតឹងជាមួយទីក្រុងប៉េកាំង

ដោយ: គង់ លាងហួរ

ម៉ានីល: ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos បានចាកចេញពីទីក្រុងម៉ានីល កាលពីថ្ងៃអាទិត្យ ដើម្បីបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ខណៈដែលលោកស្វែងរក ការពង្រឹងទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោន ចំពេលមានភាពតានតឹងជាមួយប្រ​ទេសចិននៅក្នុងជម្លោះសមុទ្រចិនខាងត្បូង។

ដំណើរទស្សនកិច្ចរបស់លោក Marcosបានធ្វើឡើង ស្របពេលដែលសហរដ្ឋអាមេរិក បានអំពាវនាវឱ្យទីក្រុងប៉េកាំង បញ្ឈប់ការបង្កហេតុ និងអាកប្បកិរិយាមិនមានសុវត្ថិភាព នៅក្នុងផ្លូវទឹកដែលមានជម្លោះ បន្ទាប់ពីមានការប៉ះទង្គិចគ្នា ជាមួយនាវាឆ្មាំឆ្នេរសមុទ្រហ្វីលីពីននាពេលថ្មីៗនេះ។

លោក Marcos ចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃរបស់លោក ជាមួយនឹងកិច្ចប្រជុំជាមួយ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូបៃដិន នៅថ្ងៃចន្ទនេះនៅឯសេតវិមាន ដែលមេដឹកនាំហ្វីលីពីនបានពិពណ៌នាថា“ជា ការចាំបាច់ក្នុងការជំរុញផលប្រយោជន៍ជាតិរបស់យើង និងការពង្រឹងសម្ព័ន្ធភាពដ៏សំខាន់បំផុតនោះ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Marcos បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មុនចេញដំណើរថា “យើងនឹងបញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្តរបស់យើងក្នុងការជំរុញសម្ព័ន្ធភាព ដ៏យូរអង្វែងរបស់យើង ជាឧបករណ៍នៃសន្តិភាព និងជាកាតាលីករ នៃការអភិវឌ្ឍន៍នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក”។

មុនពេលដំណើរទស្សនកិច្ចរបស់លោក Marcos អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកMatthew Miller បានថ្កោលទោសចិនជុំវិញការបុកកប៉ាល់ ឆ្មាំឆ្នេរសមុទ្ររបស់ខ្លួន ជាមួយនឹងទូកល្បាតហ្វីលីពីនកាលពីមួយសប្តាហ៍មុន ដោយអះអាងថា “វាជាការយាយី និងការបំភិតបំភ័យរបស់ទីក្រុងប៉េកាំង នៅក្នុងផ្លូវទឹកដែលមានការប្រកួតប្រជែង”។

លោកបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងសូមអំពាវនាវដល់ទីក្រុងប៉េកាំង ឱ្យបោះបង់ចេញពីការបង្កហេតុ និងមិនមានសុវត្ថិភាពរបស់ខ្លួន ដោយបន្ថែមថាការវាយប្រហារណាមួយលើ​កងកម្លាំងប្រដាប់អាវុធហ្វីលីពីន នឹងបង្កឱ្យមានការឆ្លើយតបពីសំណា​ក់សហរដ្ឋអាមេរិក”៕

LEAVE A REPLY

Please enter your comment!
Please enter your name here