ធនាគារពិភពលោកព្យាករណ៍ថា តម្លៃអង្ករអន្តរជាតិនឹងកើនឡើងដល់១៧ ភាគរយនៅឆ្នាំ២០២៣នេះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ធនាគារ​ពិភពលោក​បានព្យាករណ៍​ថា​ ​តម្លៃ​អង្ករ​អន្តរជាតិ​នឹង​កើន​ឡើង​ដល់​១​៧​ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំមុន​ដល់​៥​១​០​ ​ដុល្លារ​ក្នុង​មួយ​តោន​ក្នុង​ឆ្នាំ​២​០​២​៣​នេះ ​មុន​ពេល​ធ្លាក់ចុះ​មក​ត្រឹម​៤​៩​០​ដុល្លារ​វិញក្នុង​មួយ​តោន​នៅ​ឆ្នាំក្រោយ​។​

​យោង​តាម​អត្ថបទ​ទស្សនវិស័យ​ទី​ផ្សារ​ទំនិញ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ដែល​បាន​ចេញផ្សាយ​នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​កាលពីពេលថ្មីៗនេះបានឱ្យដឹងថា ធនាគារ​ពិភពលោក​បាន​អះអាងថា​ តម្លៃ​អង្ករ​បាន​កើន​ឡើង​១​១​ភាគរយ​នៅ​ក្នុង​ត្រីមាស​ទី​១​ ​នៃ​ឆ្នាំនេះ​ដោយសារ​តម្រូវ​ការ​ខ្ពស់​ ​និង​ការ​ធ្លាក់ចុះ​នៃ​ការ​ផ្គត់ផ្គង់​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ធនាគារ​បាន​លើកឡើង​ទៀត​ថា​ ​តម្រូវ​កាដ៏ខ្លាំង​បាន​បណ្តាលមកពី​ “​ពិធីបុណ្យ​សំខាន់​ៗ​ ​និង​ការ​ស្តុក​ទុក​នៅ​តំបន់​អាស៊ីរួម​ជាមួយនឹង​ការ​ហក់ឡើងថ្លៃ​នៃ​រូបិយប័ណ្ណ​ធៀប​នឹង​ប្រាក់ដុល្លារ​អាមេរិក​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ ​ថៃ​ ​និង​វៀតណាម​”។

​ការ​ធ្លាក់ចុះ​នៃ​ការ​ផ្គត់ផ្គង់​កំពុង​ប៉ះពាល់​ដល់​បណ្តាប្រទេសផលិត​អង្ករ​ភាគច្រើន​នៅ​តំបន់អាស៊ី​ ​រួម​ទាំង​ប្រទេស​ចិន​ ​ឥណ្ឌា​ ​មី​យ៉ា​ន់​ម៉ា​ ​ថៃ​ ​និង​វៀតណាម​ផងដែរ។​

​ធនាគារ​នេះ​បាន​អះអាងទៀតថា​ កត្តា​មួយទៀត​គឺ​ “​ការ​ប្រមូល​ផល​បាន​ទាប​ ​និង​ទឹកជំនន់​ក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​ក្នុង​ខែកញ្ញា​ឆ្នាំមុន​”។​

​តម្លៃ​អង្ករ​អន្តរជាតិ​ ​ដោយ​ផ្អែកលើ​តម្លៃ​អង្ករ​គ្រាប់​វែង​ (​ខូច​ ​៥​ ​ភាគរយ​) ​នៅ​ប្រទេស​ថៃ​ ​ជាមធ្យម​មានតម្លៃ ​៤​៣​៧​ដុល្លារ​ក្នុង​មួយ​តោន​កាលពីឆ្នាំមុន​ ​ធ្លាក់ចុះ​ពី​៤​៥​៨​ ​ដុល្លារ​ក្នុង​មួយ​តោន​នៅឆ្នាំ២០២១​ ​និង​៤​៩​៧ដុល្លារ​ក្នុង​មួយ​តោន​នៅ​ឆ្នាំ​២​០​២​០​។​

​កត្តា​ជាច្រើន​បាន​រួមចំណែក​ដល់​ការ​កើន​ឡើង​តម្លៃ​អង្ករ​១​១​ភាគរយ​នៅ​ក្នុង​ត្រីមាស​ទី​១​ ដូចជា ​តម្រូវ​ការ​ខ្ពស់​បណ្តាលមកពី​ពិធីបុណ្យ​ធំ​ៗ​ ​និង​ការ​ស្តុក​ទុក​ឡើងវិញ​នៅ​តំបន់​អាស៊ី​ ​និង​ការ​ហក់ឡើងថ្លៃ​នៃរូបិយប័ណ្ណ​ធៀប​នឹង​ប្រាក់ដុល្លារ​អាមេរិក​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​៕

LEAVE A REPLY

Please enter your comment!
Please enter your name here