ដំណឹងល្អ ! តម្លៃប្រេងឥន្ធនៈលើទីផ្សារនៅដើមខែឧសភានេះបន្តធ្លាក់ចុះបន្ថែម

ដោយៈ លក្ខិណា

ភ្នំពេញៈ តម្លៃប្រេងឥន្ធនៈលក់រាយលើទីផ្សារនៅតាមស្ថានីយប្រេងឥន្ធនៈនានាទូទាំងប្រទេសកម្ពុជា បានបន្តធ្លាក់ចុះបន្ថែមទៀតនៅដើមខែឧសភា ឆ្នាំ២០២៣នេះ។

ប្រេងសាំងធម្មតាបានធ្លាក់២០០រៀល ក្នុងមួយលីត្រហើយប្រេងម៉ាស៊ូត បានធ្លាក់ចុះ១០០រៀល បន្ថែមទៀតក្នុងមួយលីត្រ ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១ឧសភា ២០២៣ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ប្រេងសាំងធម្មតា ដែលត្រូវលក់តាមស្ថានីយនានាទូទាំងប្រទេសចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែឧសភា ២០២៣ គឺមានតម្លៃ៤២០០រៀលក្នុងមួយលីត្រ ដែលចុះពី៤៤០០រៀលក្នុងមួយលីត្រកាលពីចុងខែមេសា កន្លងទៅ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយឡែកប្រេងម៉ាស៊ូត ក៏បានធ្លាក់ចុះពី៤០៥០រៀល ក្នុងមួយលីត្រកាលពីចុងខែមក នៅត្រឹម៣៩៥០រៀលក្នុងមួយលីត្រ ពោលគឺបានធ្លាក់ចុះ១០០រៀលក្នុងមួយលីត្រ ។

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកម្ពុជាបានលើកឡើងថា តម្លៃប្រេងឥន្ធនៈ លើទីផ្សារប្រទេសកម្ពុជា ត្រូវបានកំណត់រៀងរាល់១០ថ្ងៃម្ដង ដើម្បីរក្សាស្ថិរភាពតម្លៃប្រេង និងធានាបាននូវប្រេងប្រើប្រាស់គ្រប់គ្រាន់នៅលើទីផ្សារ ។

បច្ចុប្បន្ននេះ កម្ពុជាបាននាំចូលប្រេង ពីប្រទេសផលិតប្រេងជាច្រើន ដូច្នេះហើយតម្លៃប្រេងឥន្ធនៈ នៅលើទីផ្សារប្រទេសកម្ពុជាត្រូវ អាស្រ័យ លើទីផ្សារប្រេងប្រទេសនាំចូល  បើប្រទេសនាំចូលកើនឡើង ប្រេងនៅកម្ពុជាក៏កើន ហើយបើប្រទេសនាំចូល ឬប្រទេសផលិតប្រេងធ្លាក់ចុះតម្លៃប្រេង នៅលើទីផ្សារកម្ពុជាក៏នឹងចុះដូចគ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here