ធនាគារកណ្តាលចិន និងថៃពិភាក្សាគ្នាលើការទូទាត់ពាណិជ្ជកម្ម ជាលុយយ័ន និងបាត

ដោយ: គង់ លាងហួរ

បាងកក: ធនាគារកណ្តាលថៃ កំពុងពិភាក្សាជាមួយធនាគារកណ្តាលចិន លើការគាំទ្រការប្រើប្រាស់ការទូទាត់ ប្រាក់យ័ន-បាត ដើម្បីកាត់បន្ថយហានិភ័យ នៃការផ្លាស់ប្តូររូបិយប័ណ្ណបរទេស ចំពេលតម្លៃប្រាក់ដុល្លារអាមេរិកកំពុងបន្តប្រែប្រួល។

យោងតាមលោក Sethaput Suthiwartnaruput ទេសាភិបាលធនាគារកណ្តាលថៃ បានឱ្យដឹងថា ធនាគារកណ្តាលថៃ និងធនាគារប្រជាជនចិន បានជួបពិភាក្សាគ្នា លើកិច្ចសហប្រតិបត្តិការបន្ថែម ដើម្បីលើកទឹកចិត្តឱ្យអាជីវកម្ម ប្រើប្រាស់ការទូទាត់ប្រាក់យ័ន-បាតសម្រាប់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

ធនាគារ​កណ្តាល​ថៃ​ គ្រោង​ជួប​សមភាគី​ចិន​នៅ​ខែ​ក្រោយនេះ​ដើម្បី​និយាយ​អំពី​បញ្ហា​នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅឆ្នាំ២០២១ ធនាគារកណ្តាលនៃប្រទេសទាំងពីរ បានបន្តកិច្ចព្រមព្រៀងប្តូររូបិយប័ណ្ណទ្វេរភាគី (BSA) របស់ខ្លួនឡើងវិញក្នុងគោ​លបំណងជំរុញពាណិជ្ជកម្ម និងការវិនិយោគក្នុងរូបិយប័ណ្ណ ក្នុងស្រុក និងពង្រឹងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ រវាងប្រទេសទាំងពីរ។

ក្រោមក្របខណ្ឌ នៃការទូទាត់រូបិយប័ណ្ណក្នុងស្រុក ធនាគារកណ្តាលថៃ ក៏បានសហការជាមួយក្រសួងហិរញ្ញវត្ថុ របស់ប្រទេសជប៉ុន ធនាគារ Negara Malaysia និងធនាគារឥណ្ឌូនេស៊ី ដើម្បីគាំទ្រការប្រើប្រាស់រូបិយប័ណ្ណ ក្នុងតំបន់សម្រាប់ពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់អាស៊ី ក៏ដូចជាការទូទាត់របស់បុគ្គលផងដែរ។

លោក Sethaput បានមានប្រសាសន៍ថា “ថ្មីៗនេះ តម្លៃប្រាក់បាតបាន និងកំពុងមានការប្រែប្រួល ធៀបនឹងប្រាក់ដុល្លារអាមេរិក ដោយសារតែទិសដៅ គោលនយោបាយរូបិយវត្ថុ របស់ធនាគារកណ្តាលអាមេរិក Federal Reserve។

លោក​បាន​បន្ត​ថា “ទោះ​បី​ជា​ការ​ប្រែប្រួល​ប្រាក់​បាត ​មាន​កម្រិត​ខ្ពស់​ជាង​រូបិយប័ណ្ណ​ក្នុង​តំបន់ ​ដោយ​ផ្អែក​លើ​កត្តា​ខាង​ក្រៅ​ក៏​ដោយ ប៉ុន្តែ​កម្រិត​របស់​វា​នៅ​មាន​កម្រិត​មធ្យម ​បើ​ធៀប​នឹង​រូបិយប័ណ្ណ​ផ្សេង​ទៀត”។

លោក Sethaput បានបន្ថែមទៀតថា “ការប្រែប្រួលនេះ ត្រូវបានគេរំពឹងថា នឹងអាចបន្តកើតមាន ចំពេលដែលមានភាពមិនប្រា​កដប្រជាជាសកលនៅលើពិភពលោក”៕

LEAVE A REPLY

Please enter your comment!
Please enter your name here