រយៈពេលបីខែអគ្គនាយកដ្ឋានពន្ឋដាប្រមូលចំណូលបានជាង១៣០០លានដុល្លារ

        ដោយៈ ម៉ាលីនណា

        ភ្នំពេញៈ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា រយៈពេល៣ខែ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធបានចំនួន១ ៣៤៣.៩០លានដុល្លារ ស្មើនឹង ៣៧.៦៣% នៃផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណូលនេះ បើធៀបនឹងចំណូលពន្ធ-អាករ ក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២២ ឃើញថាកើនឡើងចំនួន៨០.៧៣លានដុល្លារ ស្មើនឹង ៦.៣៩%។

លោកគង់ វិបុលបានមានប្រសាសន៍ឲ្យដឹងបែបនេះ ធ្វើឡើងកិច្ចប្រជុំបូកសរុបលទ្ធផល ប្រមូលចំណូលពន្ធប្រចាំខែមីនា និងប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ ព្រមទាំង ទិសដៅសម្រាប់អនុវត្តបន្ត ដែលរៀបចំតាមប្រព័ន្ធអនឡាញ (Zoom Meeting) នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ។

លោកគង់ វិបុលបានបញ្ជាក់ថា ចំណូលពន្ធប្រចាំខែមីនា ឆ្នាំ២០២៣ និងជារួមសម្រាប់រយៈពេល៣ខែ ដើមឆ្នាំ២០២៣ បានហក់ឡើងខ្ពស់ ដោយសារតែជារៀងរាល់ឆ្នាំ ខែមករា ដល់ខែមីនា គឺជារដូវ​កាលនៃការប្រកាស និងបង់ប្រាក់ពន្ធលើប្រាក់ចំណូល ប្រចាំឆ្នាំ ដែ​លឆ្លុះបញ្ចាំងអំពីសកម្មភាពអាជីវកម្មថា រកបានចំណេញ ឬខាតរបស់សហគ្រាសនាឆ្នាំកន្លងមក។

លោកបន្តថា ការប្រកាស និងបង់ប្រាក់ពន្ធលើប្រាក់ចំណូលសម្រា​ប់ឆ្នាំ២០២២ បានទទួលនូវលទ្ធផលល្អប្រសើរ ដោយសារប្រព័ន្ធពន្ធដារ E-Filing និង ToI E-Filing មានភាពរឹងមាំនិងមានតម្លាភាព ដែលជាយន្តការយ៉ាងសំខាន់ ក្នុងការពង្រឹងការផ្ទៀងផ្ទាត់ការដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធ (Cross check)៕

LEAVE A REPLY

Please enter your comment!
Please enter your name here