ជប៉ុន និងសហភាពអឺរ៉ុប ជំទាស់សំណើរបស់G7 ដែលសុំដាក់បម្រាមលើការនាំចេញទាំងអស់ទៅកាន់ប្រទេសរុស្ស៊ី

ដោយៈ សុខុម

តូក្យួ: ប្រទេសជប៉ុន និងសហភាពអឺរ៉ុប បានជំទាស់នឹងសំណើរបស់ក្រុមប្រទេស G7 ដែលសុំដាក់បម្រាម លើការនាំចេញទាំងអស់ទៅកាន់ប្រទេសរុស្ស៊ី។ នេះបើយោងតាមសារព័ត៌មាន Japan Times ចុះផ្សាយកាលពីថ្ងៃពុធ ទី២៦ ខែមេសា។

សំណើដាក់បម្រាមនេះ ជាវិធានការមួយ ដែលមានគោលបំណងជំរុញការគាំទ្រ សម្រាប់ប្រទេសអ៊ុយក្រែន នៅមុនកិច្ចប្រជុំកំពូលរបស់G7 ដែលនឹងធ្វើឡើងនៅហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន ខែក្រោ​យនេះ។

កាសែត Financial Times បានចុះផ្សាយកាលពីថ្ងៃអង្គារ ទី២៥ ខែមេសា ថា សំណើដែលធ្វើឡើង ដោយសហរដ្ឋអាមេរិកនេះនឹងហាមឃាត់ទំនិញស្ទើរតែទាំងអស់ មិនឱ្យនាំចេញទៅកាន់ប្រទេសរុស្ស៊ី ដោយលើកលែងតែទំនិញមួយចំនួនតូច រួមមាន ផលិតផលកសិកម្ម និងផលិតផលវេជ្ជសាស្ត្រជាដើម។

ប្រភពផ្សេងៗ បានទម្លាយប្រាប់កាសែតខាងលើនេះថា តំណាងមកពីប្រទេសជប៉ុន និងសហភាពអឺរ៉ុប បានលើកឡើងចំៗថា ចំណាត់ការនេះ គ្មានភាពប្រាកដនិយមនោះឡើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បណ្ឌិត James D.J. Brown សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោ​បាយនៃសកលវិទ្យាល័យ Temple University ក្នុងក្រុងតូក្យូ បានធ្វើការកត់សម្គាល់ថា បម្រាមលើការនាំចេញទំនិញទាំងអស់ ពីការនាំចេញទៅកាន់ប្រទេសរុស្ស៊ី នេះទំនងជាមិនឈាន ដល់ការព្រមព្រៀងនោះទេ។

ប្រទេសជប៉ុន និងប្រទេសជាច្រើន នៅក្នុងសហភាពអឺរ៉ុប បាននាំចេញទំនិញ ក្នុងបរិមាណច្រើនទៅកាន់ប្រទេសរុស្ស៊ី ហើយបម្រាមថ្មីនេះ នឹងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ សម្រាប់សេដ្ឋកិច្ចរបស់ពួកគេ៕ Japan Times៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here