ប្រទេសកូរ៉េខាងត្បូងជៀសផុតពីវិបត្តិសេដ្ឋកិច្ចនៅត្រីមាសទី១ ខណៈការចំណាយឯកជនកើនឡើង

ដោយ: គង់ លាងហួរ

សេអ៊ូល: សេដ្ឋកិច្ចកូរ៉េខាងត្បូង បានកើនឡើង០,៣% នៅក្នុងត្រីមាសទី១ ធៀបនឹងរយៈពេល៣ខែមុននេះ ដោយសារការកើនឡើងនៃការចំណាយឯកជន ដែលបានជួយសេដ្ឋកិច្ចពឹងផ្អែកលើពាណិជ្ជកម្មរួចផុត ពីវិបត្តិសេដ្ឋកិច្ចចំពេល មានការធ្លាក់ចុះនៃការនាំចេញ។

ដោយត្រូវបានប្រកាស នៅក្នុងទិន្នន័យបឋមរបស់ធនាគារកណ្តាលកូរ៉េ (BOK’s) នៅថ្ងៃអង្គារនេះ កំណើនសេដ្ឋកិច្ចប្រចាំត្រីមាសថ្មីបំផុតនេះកើតឡើង បន្ទាប់ពីសេដ្ឋកិច្ចកូរ៉េ បានធ្លាក់ចុះ០,៤ភាគរយពីមួយត្រីមាសទៅមួយត្រីមាស ក្នុងអំឡុងខែតុលាដល់ខែធ្នូ ឆ្នាំ២០២២។

ការ​ធ្លាក់​ចុះ​នៃសេដ្ឋកិច្ច​ បាន​ជំរុញ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ថា ប្រទេស​នេះ ​អាច​ធ្លាក់​ចូល​ក្នុង​វិបត្តិ​សេដ្ឋកិច្ច  ការ​ធ្លាក់​ចុះ​ផលិតផល​ក្នុង​ស្រុក​សរុប (GDP) ក្នុង​រយៈ​ពេល​ពីរ​ត្រីមាស​ជាប់​ៗគ្នា ខណៈ​ទាំង​ការ​នាំ​ចេញ និង​ការ​ចំណាយ​ឯកជន​ជួប​ការ​លំបាក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការនាំចេញ និងការចំណាយឯកជន គឺជាកត្តាជំរុញដ៏សំខាន់ចំនួនពីរនៃ GDP របស់ប្រទេសកូរ៉េខាងត្បូង។ ការប្រើប្រាស់ក្នុងស្រុកបានកើនឡើង០,៥ភាគរយ នៅក្នុងរយៈពេល៣ខែដំបូងនៃឆ្នាំ២០២៣នេះ។

ការកើនឡើងនេះត្រូវបានគាំទ្រ ដោយការដកចេញនូវបទប្បញ្ញត្តិការឃ្លាតឆ្ងាយពីសង្គម ដែលបានជំរុញឱ្យមានសកម្មភាពលើតម្រូវការហក់ឡើង សម្រាប់ការធ្វើដំណើរទៅក្រៅប្រទេស សកម្មភា ពកម្សាន្ត និងវិស័យសេវាកម្ម។

ក្រុមអ្នកជំនាញបានអះអាងថា ប្រទេសកូរ៉េអាចនឹងបន្តជៀសផុតពីវិបត្តិសេដ្ឋកិច្ច ប៉ុន្តែពួកគេបានគូសបញ្ជាក់ថា ប្រទេសនេះនៅតែប្រឈមមុខនឹងភាពតានតឹង ដែលបណ្តាលមកពីការធ្លាក់ចុះ នៃការនាំចេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here