ក្រុមហ៊ុនដឹកជញ្ជូនទំនិញធំបំផុតរបស់អាមេរិក UPS បញ្ចេញសញ្ញាព្រមានចំពោះសេដ្ឋកិច្ចអាមេរិក

សុខុម

ញូវយ៉ក: UPS ដែលជាក្រុមហ៊ុនដឹកជញ្ជូនទំនិញតាមរថយន្តដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក បានបញ្ចេញសញ្ញាព្រមានដ៏គួរឱ្យព្រួយបារម្ភថា សេដ្ឋកិច្ចអាមេរិក ពេលនេះកំពុងតែដាំក្បាលចុះ។

ក្រុមហ៊ុនដឹកជញ្ជូនទំនិញនេះបាននិយាយកាលពីថ្ងៃអង្គារ ទី២៥ ខែមេសា ថា ប្រាក់ចំណូលរបស់ខ្លួនបានធ្លាក់ចុះ៦%ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ បើធៀបនឹងឆ្នាំមុន ខណៈប្រាក់ចំណេញប្រតិបត្តិការរបស់ខ្លួនបានធ្លាក់ចុះ២២%។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទោះជាយ៉ាងណា ប្រាក់ចំណូលរបស់ក្រុមហ៊ុននេះបានធ្លាក់ចុះតិចជាងការព្យាកររបស់សង្កាត់ហិរញ្ញវត្ថុដ៏ល្បីល្បាញ Wall Street សម្រាប់រយៈពេលនេះ។

របាយការណ៍ស្តីពីប្រាក់ចំណូលរបស់ក្រុមហ៊ុននេះបញ្ជាក់ថា “ក្នុងត្រីមាសទី១ ការធ្លាក់ចុះនៃការលក់រាយនៅសហរដ្ឋអាមេរិក បានធ្វើឱ្យក្រុមហ៊ុនលក់បានតិចជាងការរំពឹងទុក ហើយយើងបានប្រឈមនឹងតម្រូវការចុះខ្សោយដែលកំពុងបន្តកើតមាននៅក្នុងតំបន់អាស៊ី”។

ភាគហ៊ុនរបស់ក្រុមហ៊ុន UPS បានធ្លាក់ចុះជាង៦%នៅក្នុងការជួញដូរដំបូង ក្រោយលេចឮដំណឹងនេះ។

ក្រុមហ៊ុន UPS បានព្យាកររួចមកហើយកាលពីឆ្នាំមុនថា ប្រាក់ចំណេញរបស់ខ្លួនក្នុងឆ្នាំ២០២៣ នឹងកាន់តែតឹង បន្ទាប់ពីខ្លួនបានរាយការណ៍ពីប្រាក់ចំណេញខ្ពស់បំផុតមិនធ្លាប់មានក្នុងឆ្នាំ២០២២៕ CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here