ទីក្រុងសៀងហៃរបស់ប្រទេសចិនគ្រោងបង្កើនការវិនិយោគលើបច្ចេកវិទ្យាជាន់ខ្ពស់

ដោយ: គង់ លាងហួរ

ក្រុងប៉េកាំងៈ មជ្ឈមណ្ឌលហិរញ្ញវត្ថុទីក្រុងសៀងហៃរបស់ប្រទេសចិននឹងជំរុញការវិនិយោគលើបច្ចេកវិទ្យាឯកទេស រួមទាំងការរចនាបន្ទះឈីប សៀគ្វី និងបញ្ញាសិប្បនិម្មិត ខណៈដែលប្រទេសចិនបានជំរុញទៅមុខ ជាមួយនឹងការផ្លាស់ប្តូរឆ្ពោះទៅរកបច្ចេកវិទ្យាដែលពឹងផ្អែកលើខ្លួនឯង។

យោងតាមរបាយការណ៍ពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារពិភពលោក International Data Corporation (IDC) បានឱ្យដឹងថា ការចំណាយលើទីផ្សារ AI របស់ប្រទេសចិនត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងដល់១៤,៧៥ពាន់លានដុល្លារក្នុងឆ្នាំ២០២៣នេះ ដែលស្មើនឹងប្រហែល១០ភាគរយនៃចំនួនសរុបពិភពលោក។

សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលបាននិយាយថា ទីក្រុងនេះគ្រោងនឹងផ្តល់ជំនួយវិនិយោគសម្រាប់គម្រោង semiconductor ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់មួយចំនួន ជាមួយនឹងការគាំទ្ររហូតដល់១០០លានយ័ន(ប្រហែល១៤,៤៧លានដុល្លារអាមេរិក) ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រដ្ឋាភិបាលចិនបានអះអាងទៀតថា គោលបំណងដ៏ទូលំទូលាយនេះគឺជំរុញការវិនិយោគ លើកកំពស់ការអភិវឌ្ឍន៍ឧស្សាហកម្ម និងពន្លឿនការសាងសង់ប្រព័ន្ធឧស្សាហកម្មទំនើប។

សៀងហៃគឺជាមជ្ឈមណ្ឌលដ៏សំខាន់មួយរបស់ពិភពលោកសម្រាប់ផ្នែកហិរញ្ញវត្ថុ អាជីវកម្ម និងសេដ្ឋកិច្ច ការស្រាវជ្រាវ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការផលិត ការដឹកជញ្ជូន ទេសចរណ៍ និងវប្បធម៌ ហើយកំពង់ផែសៀងហៃគឺជាកំពង់ផែកុងតឺន័រដ៏មមាញឹកបំផុតរបស់ពិភពលោក។

ទីក្រុងដ៏ធំមួយនេះមានផ្ទៃក្រឡាដីរហូតដល់ទៅ៦.៣៤០គីឡូម៉ែត្រការ៉េ និងមានប្រជាជនរស់នៅរហូតដល់២៦,៣២លាននាក់គិតត្រឹមឆ្នាំ២០១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here