ការធានាឥណទានដល់សហគ្រាសធុនតូច និងមធ្យមឈានដល់១១៣លានដុល្លារនៅត្រីមាសទី១

ដោយ: គង់ លាងហួរ

ភ្នំពេញ: សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានផ្តល់ការធានាឥណទានចំនួន១១៣,៦លានដុល្លារ ដល់អាជីវកម្មជាទុនបង្វិលរបស់ពួកគេ សម្រាប់ការពង្រីកនៅក្នុងត្រីមាសទីមួយ នៃឆ្នាំ២០២៣នេះ។

CGCC បានឱ្យដឹងនៅក្នុងរបាយការណ៍មួយថា នៅចុងត្រីមាសទី១ ខ្លួនបានគាំទ្រអាជីវកម្មជិត១.៣០០ ដោយផ្តល់ការធានាឥណទានសម្រាប់កម្មវិធីប្រាក់កម្ចីរបស់ពួកគេ ដែលមានទំហំទឹកប្រាក់ចំនួន១១៣,៦លានដុល្លារ។

របាយការណ៍​ដដែលបាន​លើក​ឡើង​ថា ផ្នែក​ធំ​នៃ​ការ​ធានា​ប្រាក់​កម្ចី​ត្រូវ​បាន​ប្រើ​ជា​ដើមទុន​បង្វិល និង​គោល​បំណង​ផ្សេង​ទៀត​នៃ​ការ​វិនិយោគ ឬ​ការ​ពង្រីក​អាជីវកម្ម និង​ការ​ចំណាយ​មូលធន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គម្រោងការធានាឥណទានផ្សេងៗ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងភាពជាសហគ្រិន និងបង្កើនការរួមបញ្ចូលផ្នែកហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងអំឡុងពេលជំងឺរាតត្បាត តាមរយៈការផ្តល់ប្រាក់កម្ចីដោយរលូន។

សម្រាប់សហគ្រាសធុនតូច និងមធ្យម វាជួយធ្វើអោយប្រសើរឡើងនូវការដាក់បញ្ចូលហិរញ្ញវត្ថុ។  វា​អាច​ឱ្យ​ពួកគេ​ខ្ចី​ដោយ​មិន​មាន​បន្ទុក​ក្នុង​ការ​ផ្តល់​វត្ថុ​បញ្ចាំ ​នៅ​ពេល​ណា​ដែល​សមត្ថភាព ​អាជីវកម្ម​របស់​ពួកគេ​កើនឡើង។

CGCC បានបង្កើតគម្រោងការធានាចំនួន៣ មកទល់ពេលនេះ រួមមាន គម្រោងធានាការស្ដារអាជីវកម្ម (BRGS) ដែលបានចាប់ផ្តើមនៅខែមីនា ឆ្នាំ២០២២ គម្រោងការធានាសហហិរញ្ញប្បទាន (CFGS) បានបង្ហាញនៅក្នុងខែកញ្ញា ឆ្នាំ២០២១ និងគម្រោងធានាសហគ្រិនស្ត្រី ដែលត្រូវបានដាក់ឱ្យដំណើរការ ក្នុងខែមេសា ឆ្នាំ២០២២៕

LEAVE A REPLY

Please enter your comment!
Please enter your name here