រដ្ឋាភិបាលចិនដាក់ចេញនូវគោលនយោបាយជាច្រើនដើម្បីរក្សា ស្ថិរភាពពាណិជ្ជកម្មបរទេស

​ស្ថិរភាព​ពាណិជ្ជកម្ម​បរទេស

ដោយ: គង់ លាងហួរ

ប៉េកាំង: ប្រទេសចិនបានដាក់ចេញ នូវគោលនយោបាយជាបន្តបន្ទាប់ ដើម្បីរក្សាស្ថិរភាពទំហំពាណិជ្ជកម្មក្រៅប្រទេសរបស់ខ្លួន និងកែលម្អរចនាសម្ព័ន្ធរបស់ខ្លួន ចំពេលមានតម្រូវការខាងក្រៅមិនច្បា ស់លាស់ ហានិភ័យពាណិជ្ជកម្ម និងបញ្ហាប្រឈមផ្សេងៗទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Wang Shouwen បានប្រាប់សន្និសីទសារព័ត៌មានមួយថា ដើម្បីរក្សាទំហំពាណិជ្ជកម្មបរទេសឱ្យមានស្ថិរភាព ប្រទេសចិននឹងខិតខំប្រឹងប្រែង ដើម្បីបង្កើតឱកាសកាន់តែច្រើន ស្ថិរភាពពាណិជ្ជកម្មនៃផលិតផលសំខាន់ៗ និងគាំទ្រដល់ក្រុមហ៊ុនពាណិជ្ជកម្មបរទេស។

លោកបានបន្តថា “ប្រទេសចិននឹងបន្តការតាំងពិព័រណ៍ ក្រៅបណ្តាញ ក្នុងស្រុកឡើងវិញយ៉ាងទូលំទូលាយ និងជំរុញការបន្តជើងហោះហើរអ្នកដំណើរអន្តរជាតិឡើងវិញ”។

លោក Wang បានអះអាងទៀតថា “ប្រទេសនេះនឹងចេញគោលការណ៍ណែនាំពាណិជ្ជកម្មជាក់លាក់ ដើម្បីជួយក្រុមហ៊ុនផលិតរថយន្តបង្កើត និងកែលម្អប្រព័ន្ធទីផ្សារ សេវាកម្មអន្តរជាតិរបស់ពួកគេ និងកែលម្អសេវាកម្មហិរញ្ញវត្ថុ ពាណិជ្ជកម្មបរទេស សម្រាប់សហគ្រាសធុនតូច និងមធ្យម”។

លោកបានបន្ថែមថា ដើម្បីកែលម្អរចនាសម្ព័ន្ធពាណិជ្ជកម្មបរទេ ស ប្រទេសចិននឹងដឹកនាំការផ្ទេរពាណិជ្ជកម្ម កែច្នៃទៅកាន់តំបន់កណ្តាល ភាគខាងលិច និងភាគឦសាន បង្កើតស្តង់ដារពណ៌បៃតង និងកាបូនទាប សម្រាប់ផលិតផលពាណិជ្ជកម្ម បរទេសមួយចំនួន ណែនាំសហគ្រាសឱ្យប្រើប្រាស់ ឱ្យបានល្អនូវការនាំចេញរាយតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងព្រំដែន។

យោងតាមទិន្នន័យផ្លូវការបានបង្ហាញថា ពាណិជ្ជកម្មក្រៅប្រ ទេសរបស់ចិន ចាប់ផ្តើមមានស្ថិរភាពក្នុងឆ្នាំ២០២៣នេះ ខណៈដែលការនាំចូល និងនាំចេញទំនិញសរុប បានកើនឡើង៤,៨ភាគរយពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងត្រីមាសទីមួយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here