ផ្សារហ៊ុនរូបិយប័ណ្ណឌីជីថលរបស់ចិនហក់ឡើងថ្លៃ ស្របពេលរដ្ឋាភិបាលលើកកំពស់ការប្រើប្រាស់ប្រាក់យ័នឌីជីថល

ដោយ: គង់ លាងហួរ

ប៉េកាំង: ផ្សារហ៊ុនរូបិយប័ណ្ណឌីជីថល របស់ប្រទេសចិនហក់ឡើងថ្លៃ នៅថ្ងៃចន្ទនេះ ចំពេលមានវិធានការចុងក្រោយបំផុត ដែលប្រទេសចិនកំពុងអនុវត្តន៍ ដើម្បីលើកកម្ពស់ការប្រើប្រាស់រូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្តាលរបស់ខ្លួន (CBDC) ដែលជាប្រាក់យ័នឌីជីថល។

ទីក្រុង Changshu ដែលជាទីក្រុងក្រោមយុត្តាធិការ របស់ទីក្រុង Suzhou ក្នុងខេត្ត Jiangsu ភាគខាងកើត នឹងបើកប្រាក់បៀវត្សរ៍ដល់មន្ត្រីរាជការ និងបុគ្គលិក ក្នុងវិស័យរដ្ឋផ្សេងទៀតជាប្រាក់យ័ន ឌីជីថល ចាប់ពីខែឧសភាតទៅ។ នេះបើតាមសារព័ត៌មានរដ្ឋ Securities Times បានរាយការណ៍ឱ្យដឹងកាលពីថ្ងៃអាទិត្យ។

លោក Dan Wang ប្រធានសេដ្ឋវិទូនៅធនាគារ Hang Seng Bank China បានមានប្រសាសន៍ ដោយសំដៅលើប្រាក់យ័នឌីជីថលថា “ការវិវឌ្ឍន៍នេះ បានបង្ហាញពីការសាកល្បង ចុងក្រោយបំផុតដែលប្រទេសចិនកំពុងធ្វើ ដើម្បីផ្សព្វផ្សាយប្រាក់យ័នឌីជីថល e-CNY របស់ខ្លួន”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្សារហ៊ុននៅក្នុងក្រុមហ៊ុន Global Infotech Co បានហក់ឡើង១៣ភាគរយ។ ចំណែកChutian Dragon Co បានហក់ឡើង៨ភាគរយ ខណៈពេលដែលផ្សារហ៊ុនរបស់ក្រុមហ៊ុន Newland Digital Technology Co និងក្រុមហ៊ុន Northking Information Technology Co ក៏បានហក់ឡើងថ្លៃផងដែរ។

លោក Wang Pengbo អ្នកវិភាគហិរញ្ញវត្ថុជាន់ខ្ពស់នៅក្រុមហ៊ុនប្រឹក្សា BoTong Analysys បានមានប្រសាសន៍ថា “ការប្រើប្រាស់ e-CNY ដើម្បីបើកប្រាក់បៀវត្សរ៍ នឹងជួយធ្វើឱ្យរូបិយប័ណ្ណឌីជីថលមានការពេញនិយម”៕

LEAVE A REPLY

Please enter your comment!
Please enter your name here