ក្រុមហ៊ុនឥណ្ឌា IRCTC បើកដំណើរការកញ្ចប់ដំណើរទេសចរណ៍ពីទីក្រុង Ayodhya មកកាន់កម្ពុជា

ដោយ: គង់ លាងហួរ
ភ្នំពេញ: កញ្ចប់វិស្សមកាលពីទីក្រុង Ayodhya ទៅប្រាសាទអង្គរវត្តក្នុងប្រទេសកម្ពុជា ត្រូវបានដាក់ចេញដោយ ការិយាល័យ Lucknow នៃសាជីវកម្មទេសចរណ៍ និងអាហារផ្លូវដែកឥណ្ឌា(Indian Railway Catering and Tourism Corporation – IRCTC) ។

ការិយាល័យ Lucknow នៃសាជីវកម្ម Indian Railway Catering and Tourism (IRCTC) បានចាប់ផ្តើម កញ្ចប់ដំណើរទេសចរណ៍ ពីទីក្រុង Ayodhya ទៅកាន់ប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា ដែលក្នុងនោះអ្នកដំណើរ នឹងត្រូវនាំទៅកាន់ប្រទេសវៀតណាម កម្ពុជា និង ឡាវ ។

ប្រធានគ្រប់គ្រងតំបន់នៃ IRCTC លោកAjit Kumar Sinha បានមានប្រសាសន៍ថា កញ្ចប់នេះនឹងមានរយៈពេលប្រាំបួនយប់ និង១ ០ថ្ងៃហើយវានឹងគ្របដណ្តប់តំបន់ឥណ្ឌូចិន នៃអាស៊ីអាគ្នេយ៍រួមទាំងទីក្រុងធំៗចំនួន៤នៃ ប្រទេស ឡាវ កម្ពុជា និង វៀតណាម ។

លោកបានបន្តថា ដំណើរកម្សាន្តនេះ នឹងផ្តល់ឱកាសឱ្យភ្ញៀវទេសចរបានស្គាល់នូវ ការតភ្ជាប់វប្បធម៌ឥណ្ឌាបុរាណ នៅតំបន់អាស៊ីអាគ្នេយ៍ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Sinha បានបន្ថែមថា “ រមណីយដ្ឋានទាំងនេះមានតម្លៃ បែបសាសនា និងប្រវត្តិសាស្ត្រ សម្រស់ធម្មជាតិ រួមជាមួយនឹងការជិះទូកកម្សាន្ត នៅទីក្រុងហាណូយផងដែរ ដោយបន្ថែមថាព័ត៌មានបន្ថែមមាននៅ លើ គេហទំព័រ IRCTC”។

Indian Railway Catering and Tourism Corporation គឺជាវិស័យសាធារណៈរបស់ប្រទេសឥណ្ឌាដែលផ្តល់សេវាកម្មលក់សំបុត្រ ការផ្តល់ម្ហូបអាហារ និងទេសចរណ៍សម្រាប់ស្ថាប័ន Indian Railway៕

LEAVE A REPLY

Please enter your comment!
Please enter your name here