ប្រទេសចិនជិតបញ្ចប់ការប្រើប្រាស់រថយន្តដោយប្រើប្រាស់ ប្រេងឥន្ឋនៈ

        ដោយៈ ម៉ាលីនណា

        ភ្នំពេញៈ សករាជ​នៃ​រថយន្ត​ប្រើប្រេង​សាំង​ បានឈានទៅជិត​បញ្ចប់​ហើយ នៅប្រទេស​ចិន​ ខណៈក្រុម​ហ៊ុន​ផលិត​រថយន្ត​ច្រើនឡើងៗ ងាកទៅផលិតរថយន្តដើរដោយថាមពលអគ្គិសនី។​

ក្រុមហ៊ុន​ផលិតរថយន្តចិន ​ នឹង​ដើរ​លឿន​ជាង​ក្រុមហ៊ុន​ប្រទេស​ផ្សេងទៀត​នៅ​បស្ចិម​ប្រទេស។ នេះបើតាម​ការ​វិភាគ​របស់​អ្នក​ជំនាញឧស្សាហកម្ម​រថយន្ត​ នៅក្នុង​ឱកាស​ដែល​រដ្ឋាភិបាល​ចិន រៀបចំពិព័​រណ៍​រថយន្ត ​ ​នៅ​ក្រុង​សៀង​ហៃ។ ​

នៅ​ទីក្រុងសៀងហៃ ជាទី​ដែល​ចិន​  រៀបចំ​ពិព័រណ៍​រថយន្ត២ឆ្នាំ​ធ្វើ​ម្តង។  ឆ្នាំ​នេះ ចិន​មាន​រថយន្ត៩៤​ម៉ាក និង​៣០០ម៉ូដែល​។ ​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកMike Johnstone អ្នកតំណាងរថយន្ត​អង់គ្លេស​ Lotusមាន​​ប្រសាសន៍​ប្រាប់​ ភ្នាក់ងារព័ត៌មានបារាំង AFP ថា​ អនាគត ចាប់ផ្តើម​ពីទីនេះឥលូវនេះ ក្រុង​​សៀងហៃ​នេះហើយ ​ដែល​នឹង​កែប្រែ​ទីផ្សាររថយន្ត​ពិភពលោក​។

សហព័ន្ធ​ផលិត​រថយន្ត​ចិនឲ្យដឹង​ថា ក្នុង​ឆ្នាំ​២០២២ ការ​លក់​រថយន្ត​ដើរដោយ​ចរន្ត​ថាមពល​អគ្គិសនី គឺ​លក់ដាច់​ទ្វេដង។​ ក្នុង​មួយ​ឆ្នាំ​នេះ គេព្យាករទៀតថា ចិន​មាន​រថយន្ត​ដើរ​ ដោយ​ថាមពល​​អគ្គិសនី ចំនួន​​ប្រមាណ​៤០% នៅ​ទីផ្សារ​រថយន្ត​ប្រភេទ​នេះ នៅលើពិភពលោក។​

មូលហេតុនេះក៏ព្រោះតែ ជាង​២០ឆ្នាំហើយ ដែលប្រទេសចិន​ រៀបចំ​ផែនការដើម្បីគោលដៅនព។​ នេះបើតាម​ អ្នក​វិភាគ​ទីផ្សារ​និង​អ្នក​ជំនាញ​ខាង​ឧស្សហកម្ម​រថយន្ត បង្ហាញ​ការ​យល់ឃើញ​ប្រាប់ទៅ​ទី AFP ​ថ្ងៃសៅរ៍​ ទី២២មេសា​ ។

ប្រភព​ពី​ទូរទស្សន៍​ជាតិ​ចិន CCTVបានបង្ហាញថា ក្រុម​ហ៊ុន​ចិន​មួយ​នៅ ​Shenzhen ​ខេត្តខាង​ត្បូង​ស្រុក​ចិន គឺ​បង្ហាញ​កម្មវត្ថុ​ផលិត​រថយន្ត​នាំចេញ៣សែន​គ្រឿង នៅដើមឆ្នាំ​២០២៣ នេះ ដែល​ឆ្នាំ​ទៅមិញ ត្រឹមតែ​៥ម៉ឺន​គ្រឿង​ប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here