អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរតម្លៃជាង១០០០លាន ដុល្លារគ្រោងចាប់ផ្ដើមជើងហោះហើរសាកល្បងនៅខែឧសភា

ដោយៈ សុខុម

សៀមរាប: គណៈកម្មាធិការទទួលបន្ទុក ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានបើកកិច្ចប្រជុំមួយកាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ដើម្បីបញ្ជាក់ថា ការជើងហោះហើរសាកល្បងនឹងចាប់ផ្តើមនៅខែឧសភា។

កិច្ចប្រជុំនេះ ធ្វើឡើងរវាងគណៈកម្មាធិការនេះ និងក្រុមហ៊ុន Yunnan Air investment Cambodia Airport management (YACA) ក្រោមអធិបតីភាពលោក តឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការខាងលើនេះព្រមទាំងមន្ត្រីជាច្រើនរូបទៀត។

ក្នុងកិច្ចប្រជុំនោះ ភាគីពាក់ព័ន្ធបានបញ្ជាក់ថា ពួកគេបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការហោះហើរសាកល្បង នៅពាក់កណ្តាលខែឧសភា ហើយគិតត្រឹមដំណាច់ខែមីនា ការសាងសង់អាកាសយានដ្ឋានអន្តរជាតិនេះសម្រេចបាន៩២%ហើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមមន្ត្រីនិយាយថា ពួកគេប្តេជ្ញាបញ្ចប់សកម្មភាពសាងសង់ដែលនៅសេសសល់ ដើម្បីឱ្យទាន់ពេលវេលាសម្ពោធ ដាក់ឱ្យដំណើរការជាផ្លូវការ នូវព្រលានយន្តហោះអន្តរជាតិនេះនៅខែតុលា ឆ្នាំ២០២៣។ នេះបើយោងតាមកាសែត Khmer Times។

ជាមួយនឹងទុនវិនិយោគ ជាង៨៨០លានដុល្លារអាមេរិក អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ត្រូវបានសាងសង់លើផ្ទៃដី៧០០ហិកតានៅស្រុកសូត្រនិគម ខេត្តសៀមរាប។ អាកាសយានដ្ឋាននេះស្ថិតនៅចម្ងាយប្រមាណ៥០គីឡូម៉ែត្រពីក្រុងសៀមរាប៕ Laotian Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here