អាស៊ី-ប៉ាស៊ីហ្វិក នឹងត្រូវបោះទុនវិនិយោគដល់ទៅ៧១ទ្រីលានដុល្លារ ដើម្បីពន្លឿនការបញ្ចប់ការបំភាយឧស្ម័នកាបូនិក

ដោយៈ សុខុម

អន្តរជាតិ: តំបន់អាស៊ី-ប៉ាស៊ីហ្វិក ចាំបាច់ត្រូវបោះទុនវិនិយោគដល់ទៅ៧១ពាន់ពាន់លានដុល្លារអាមេរិក ដើម្បីសម្រេចគោលដៅបំភាយឧស្ម័នកាបូនិកកម្រិតសូន្យ (Net-Zero emission) នៅត្រឹមពាក់កណ្តាលសតវត្សរ៍ទី២១ និងដើម្បីឆ្លើយតបទៅនឹងការអំពាវនាវនាវរបស់អង្គការសហប្រជាជាតិ កាលពីពេលថ្មីៗនេះឱ្យពន្លឿនការបញ្ចប់ការបំភាយឧស្ម័នកាបូនិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វិទ្យាស្ថានគោលនយោបាយសង្គមអាស៊ី (Asia Society Policy Institute) ជាស្ថាប័នទំនាក់ទំនងអន្តរជាតិមួយ ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានលើកឡើងតាមរយៈរបាយការណ៍សិក្សាមួយ ដែលចេញផ្សាយកាលពីថ្ងៃពុធ សប្ដាហ៍នេះថា កម្រិតនៃការប្តេជ្ញាចិត្ត លើបញ្ហាអាកាសធាតុនេះ នឹងជំរុញទិន្នផលសេដ្ឋកិច្ច ក្នុងតំបន់ឱ្យឈានដល់៦,៣% លើសពីកម្រិតដែលបានព្យា​ករណ៍នៅត្រឹមទសវត្សរ៍ឆ្នាំ២០៣០។

យោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយនៅថ្ងៃសុក្រ ទី២១ ខែមេសា នេះឱ្យដឹងថា គម្រោងថាមពលស្អាតដែលចាំបាច់ សម្រាប់ការសម្រេចគោលដៅ ព្យាក្រឹត្យកាបូន (Carbon Neutrality) នៅត្រឹមឆ្នាំ២០៥០ ក៏អាចជួយបង្កើតការងារបានរហូតដល់ទៅ៣៦,៥លានកន្លែងផងដែរ នៅត្រឹមទសវត្សរ៍ឆ្នាំ២០៣០។

លើសពីនេះ វានឹងជួយកាត់បន្ថយការចំណាយរបស់ពលរដ្ឋ លើថាមពលបាន រហូតដល់២៧០ពាន់លានដុល្លារអាមេរិក និងធ្វើឱ្យប្រសើរឡើងនូវតុល្យភាពពាណិជ្ជកម្ម ក្នុងតំបន់ក្នុងចំនួន៨២៧ពាន់លានដុល្លារអាមេរិក តាមរយៈការកាត់បន្ថយការនាំចូលឥន្ធនៈហ្វូស៊ីល។

ទោះជាយ៉ាងណា គ្រួសារដែលមានជីវភាពមធ្យម នឹងមានអារម្ម​ណ៍ថាខ្លួនឯងនឹងកាន់តែក្រីក្រទៅៗ ជាលទ្ធផលដោយសារការឡើងថ្លៃទំនិញប្រើប្រាស់ និងការបង់ពន្ធខ្ពស់ជាងមុន ដើម្បីប្រមូលលុយទុកផ្ដល់ហិរញ្ញប្បទាន សម្រាប់ការងារបញ្ចប់ ការបំភាយឧស្ម័នកាបូនិក។

ការស្រាវជ្រាវនេះ ត្រូវបានដឹកនាំក្នុងឆ្នាំ២០២២ ដោយគណៈកម្មាធិការ គោលនយោបាយកម្រិតខ្ពស់ស្តីពីការនាំអាស៊ី ឈានទៅសម្រេចគោលដៅ បំភាយឧស្ម័នកាបូនិកកម្រិតសូន្យ (High-level Policy Commission on Getting Asia to Net Zero)៕ South China Morning Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here