មន្រ្តីក្រសួងសាធារណៈការបើកកិច្ចប្រជុំពង្រាងបច្ចេកទេស ប្រើប្រាស់ផ្លូវថ្នល់

ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានបើកកិច្ចប្រជុំ ក្រុមការងារលើពង្រាងបទដ្ឋានបច្ចេកទេស សម្រាប់ប្រើប្រាស់ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។

កិច្ចប្រជុំនេះរៀបចំដោយ ក្រុមការងារបច្ចេកទេស P4I & Austroads ក្រោមជំនួយឥតសំណងពីរដ្ឋាភិបាល នៃប្រទេសអូស្រ្ដាលី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកយិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំ ក្រុមការងារលើពង្រាងបទដ្ឋានបច្ចេកទេស សម្រាប់ប្រើប្រាស់ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ដែលរៀបចំដោយក្រុមការងារបច្ចេកទេស P4I & Austroads ក្រោមជំនួយឥតសំណងពីរដ្ឋាភិបាល នៃប្រទេសអូស្រ្ដាលី ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង លោកអនុរដ្ឋលេខាធិការ អគ្គនាយក នៃអគ្គនាយកដ្ឋានសាធារណការ អគ្គនាយកដ្ឋានបច្ចេកទេស ព្រមទាំងមន្ត្រីបច្ចេកទេសរបស់ក្រសួងជាច្រើនរូប។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យពិភាក្សាទៅលើពង្រាងបទដ្ឋានបច្ចេកទេសផ្លូវថ្នល់ ដែលរៀបចំដោយក្រុមការងារបច្ចេកទេស P4I & Austroads របស់ប្រទេសអូស្រ្តាលី និងដើម្បីអនុញ្ញាតឱ្យក្រុម ការងារបច្ចេកទេស(Working Groups) ទាំងប្រាំរបស់ក្រសួង ទទួលភារកិច្ចពិនិត្យលើបទដ្ឋាន បច្ចេកទេសនីមួយៗទៅតាមជំនាញឯកទេសរបស់ក្រុមនីមួយៗ ដើម្បីផ្ដល់ជាធាតុចូលសម្រាប់ជាជំនួយ ដល់ក្រុមការងារ P4I & Austroads ក្នុងការរៀបចំកែសម្រួលបទដ្ឋានបច្ចេកទេសផ្លូវថ្នល់ ឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព និងសមស្របតាមតម្រូវការស្ថានភាពបច្ចុប្បន្ន របស់ព្រះរាជាណាចក្រកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here