ក្រុមហ៊ុនចិនChangan Auto គ្រោងបោះទុន២៨៥លានដុល្លារដើម្បីផលិតរថយន្តអគ្គិសនី១០ម៉ឺនគ្រឿង

ដោយ: គង់ លាងហួរ

បាងកក: យោងតាមក្រុមប្រឹក្សាវិនិយោគរបស់ប្រទេសថៃបានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះថា ក្រុមហ៊ុនផលិតរថយន្តចិន Changan Auto គ្រោងបោះទុនវិនិយោគ២៨៥លានដុល្លារ នៅក្នុងរោងចក្រមួយក្នុងប្រទេសថៃ ដើម្បីផលិតរថយន្តអគ្គិសនី (EVs) ចំនួន១សែនគ្រឿងក្នុងមួយឆ្នាំ។

លោក Narit Therdsteerasukdi អគ្គលេខាធិការក្រុមប្រឹក្សាភិបាលបានមានប្រសាសន៍ថា ក្រុមហ៊ុននេះ មានគោលបំណងលក់រថយន្តអគ្គិសនីEV នៅក្នុងប្រទេសថៃ តំបន់អាស៊ីអាគ្នេយ៍ អូស្ត្រាលី និងអាហ្វ្រិកខាងត្បូង។

ប្រទេស​ថៃ​គែជា​មជ្ឈមណ្ឌល​ដំឡើង​ និង​នាំ​ចេញ​រថយន្ត​ធំ​ជាង​គេ​ទី​៤ នៅ​តំបន់អាស៊ី​ សម្រាប់​ក្រុមហ៊ុន​ផលិត​រថយន្ត​ធំៗ ដូច​ជាក្រុមហ៊ុន Toyota និង Honda។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លើសពីនេះទៅទៀតនោះ ឧស្សាហកម្មនេះគ្រប់ដណ្តប់ប្រហែ​ល១០ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសថៃ និងការងារផលិតកម្ម។

លោក Narit បានបន្តថា “ការសម្រេចចិត្តរបស់ក្រុមហ៊ុន Changan ក្នុងការវិនិយោគនៅក្នុងប្រទេសថៃ គឺជាព្រឹត្តិការណ៍ដ៏សំខា​ន់មួយ ក្នុងការលើកកម្ពស់ប្រទេសនេះ ក្នុងនាមជាមូលដ្ឋានផលិត​កម្ម EV ដ៏សំខាន់របស់ពិភពលោក”។

ក្រុមហ៊ុនផលិតរថយន្ត EV របស់ចិនផ្សេងទៀតដូចជា BYD ក៏បានវិនិយោគនៅក្នុងរោងចក្រថៃផងដែរ ដោយសារតម្រូវការកើនឡើង ក្នុងចំណោមអ្នកប្រើប្រាស់ក្នុងស្រុក ដែលកំពុងជ្រើសរើសពីម៉ាកល្បីៗដូចជា Great Wall Motors និង Tesla ៕

LEAVE A REPLY

Please enter your comment!
Please enter your name here