ក្រុមហ៊ុនរថយន្តម៉ាកល្បីរបស់អាល្លឺម៉ង់ Volkswagen គ្រោងចាប់ដៃជាមួយក្រុមហ៊ុនធំៗដើម្បីបង្កើតរោងចក្រអាគុយនៅឥណ្ឌូនេសុី

ដោយ: គង់ លាងហួរ

ហ្សាការតា: លោក Bahlil Lahadalia រដ្ឋមន្ត្រី ក្រសួងវិនិយោគ របស់ឥណ្ឌូនេស៊ី បាន មានប្រសាសន៍ថា ក្រុមហ៊ុន Volkswagen គ្រោងបង្កើត រោងចក្រផលិតអាគុយ រថយន្ត អគ្គិសនី (EV) នៅ ក្នុង ប្រទេស ឥណ្ឌូណេស៊ី ដោយចាប់ដៃជាមួយក្រុមហ៊ុន រ៉ែ Vale Ford និង ក្រុមហ៊ុន Zhejiang Huayou Cobalt របស់ចិនផងដែរ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន VNA បានបង្ហាញថា ក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតមួយរបស់អឺរ៉ុបមួយនេះ បានសម្លឹងឃើញប្រទេសឥណ្ឌូនេស៊ី ជាកន្លែងដ៏ល្អបំផុត សម្រាប់ផ្គត់ផ្គង់វត្ថុធាតុដើមរបស់ខ្លួន ក្នុងការផលិតអាគុយរថយន្តអគ្គិសនី។

 

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លើសពីនេះ លោករដ្ឋមន្ត្រី Lahadalia បានអះអាះ កាលពីថ្ងៃទី១៦ ខែមេសាកន្លងថ្មីៗទៅថា ក្រុមហ៊ុន Volkswagen នឹងធ្វើការជាមួយក្រុមហ៊ុនធំៗជាច្រើន ដូចជា Vale Ford Huayou ក៏ដូចជាក្រុមហ៊ុនរ៉ុករករ៉ែរបស់បារាំង Eramet និងក្រុមហ៊ុនរបស់ឥណ្ឌូនេស៊ី មួយចំនួនទៀត ក្រោមភាពជាដៃគូសម្រាប់ការបណ្តាក់ទុនរួមគ្នា និងជាដៃគូផ្គត់ផ្គង់វត្ថុធាតុដើម ។

យ៉ាងណាមិញ ក្រៅតែពីក្រុមហ៊ុន Volkswagen ថ្មីៗនេះក្រុមហ៊ុនគីមីរបស់អាល្លឺម៉ង់ BASF ក៏បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួន ក្នុងការសាងសង់រោងចក្រផលិតសម្ភារ:អាគុយរថយន្ត ដោយគ្រោងនឹងចាប់ដៃគូជាមួយក្រុមហ៊ុន Eramet នៅខេត្ត Maluku ភាគខាងជើងនៃប្រទេសឥណ្ឌូនេស៊ី ជាមួយនឹងទុនវិនិយោគសរុបប្រហែល២,៦ពាន់លានដុល្លារផងដែរ។

ក្រុមហ៊ុន Volkswagen ធ្លាប់បានប្រកាសកាលពីខែមុនថា ខ្លួនគ្រោងនឹងវិនិយោគជាមួយនឹងទំហំទឹកប្រាក់១៨០ ពាន់លានអឺរ៉ូ (ប្រហែល១៩៣ពាន់លានដុល្លារ) ក្នុងរយៈពេល៥ឆ្នាំខាងមុខទៅក្នុងវិស័យនានា រួមទាំងការផលិតអាគុយ និងប្រភពវត្ថុធាតុដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here