ការនាំចេញកៅស៊ូរបស់កម្ពុជា កើនឡើង៦,៨%ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៣

សុខុម

ភ្នំពេញ: ប្រទេសកម្ពុជា នាំចេញទំនិញកៅស៊ូស្ងួតបានចំនួន៦៥.៩២១តោនក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៣ ដោយសម្រេចបានកំណើន៦,៨%បើធៀបនឹង៦១.៧៣៩តោនដែលត្រូវបាននាំចេញក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ថា កម្ពុជា រកចំណូលបានចំនួន៨៩លានដុល្លារអាមេរិក ពីការនាំចេញកៅស៊ូអំឡុងខែមករា ដល់ខែមីនា ដើមឆ្នាំនេះ។

ទោះជាយ៉ាងណា តួលេខនេះបង្ហាញពីការធ្លាក់ចុះ៩,៥%បើធៀបនឹងទំហំនាំចេញកៅស៊ូ៩៨,៤លានដុល្លារអាមេរិក ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រទេសកម្ពុជា នាំចេញកៅស៊ូភាគច្រើនទៅកាន់ប្រទេសម៉ាឡេស៊ី ប្រទេសវៀតណាម ប្រទេសសិង្ហបុរី និងប្រទេសចិន។

យោងតាមរបាយការណ៍ដដែលបង្ហាញថា រហូតមកដល់ពេលនេះ កម្ពុជា បានដាំដើមកៅស៊ូលើផ្ទៃដីសរុបចំនួន៤០៤.៥៧៨ហិកតា ដោយក្នុងនោះដាំណាំកៅស៊ូនៅលើផ្ទៃដីចំនួន៣១៥.៣៣២ហិកតាដែលស្មើនឹង៧៨%នៃផ្ទៃដីចម្ការកៅស៊ូសរុប មានអាយុកាលចាស់ល្មមដែលអាចជាយកជ័របាន៕ Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here