សម្តេចតេជោសម្តែងមោទនភាពចំពោះអង្ករខ្មែរ ម្រេច និងស្វាយចន្ទី ដែលជំរុញឱ្យពិភពលោកកាន់តែស្គាល់អំពីកម្ពុជា

ដោយ: គង់ លាងហួរ
ភ្នំពេញ: សម្ដេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជាបានបង្ហាញនូវមោទនភាពលើផលិតផលសក្តានុពលសំខាន់ៗរបស់ខ្មែរចំនួន៣ រួមមានអង្ករខ្មែរ ស្វាយចន្ទី និងម្រេច ដែលកំពុងក្លាយជាផ្នែកមួយជួយជំរុញឱ្យពិភពលោកកាន់តែស្គាល់អំពីកម្ពុជា។

ការថ្លែងបែបនេះ បានធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសម្ភពនៃមន្ទីរពេទ្យកុមារជាតិរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែមេសានេះ។

ថ្លែងក្នុងឱកាសនោះដែរ សម្តេចតេជាបានប្រកាសថា អង្ករខ្មែរត្រូវបាននាំចេញទៅប្រមាណ៧៣ប្រទេសទូទាំងពិភពលោក ដែលជាផ្នែកមួយធ្វើឱ្យពិភពលោកកាន់តែស្គាល់កម្ពុជាកាន់តែច្បាស់ ខណៈកន្លងមក កម្ពុជាត្រូវបានគេសឹងនឹងបំភ្លេចចោលទៅហើយ។

សម្តេចតេជោបានបន្តថា “បច្ចុប្បន្នគេស្គាល់ខ្មែរតាមអ្វីខ្លះ ពោលគឺទី១ គេស្គាល់ខ្មែរ តាមរយៈអង្ករខ្មែរ ព្រោះអង្ករខ្មែរនាំចេញទៅប្រមាណ៧៣ប្រទេសទូទាំងពិភពលោកយ៉ាងតិច ក្នុងនោះក៏មានគ្រាប់ស្វាយចន្ទី កំពុងចេញទៅតាមទីផ្សារអន្តរជាតិនានាដែរ ហើយក៏មានផលិតផលផ្សេងទៀតៗ ដូចជាម្រេច ទាំងម្រេចកំពត ម្រេចរតនៈគីរី ដែលគេស្គាល់ខ្មែរតាមលក្ខណៈភូមិសាស្រ្ត ទាំងនេះហើយដែលជាផ្នែកមួយធ្វើឱ្យពិភពលោកកាន់តែស្គាល់អំពីខ្មែរ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទោះបីជាផលិតផលសក្តានុពលទាំង៣នេះ កំពុងនាំចេញទៅកាន់ទីផ្សារពិភពលោកបានច្រើន និងជាផ្នែកមួយនាំធ្វើឲ្យពិភពលោកកាន់តែស្គាល់កម្ពុជាកាន់តែច្បាស់យ៉ាងណាក្តី ប៉ុន្តែសម្តេចតេជោនៅតែបន្តជំរុញឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់ បន្តកិច្ចខិតខំប្រឹងប្រែងពង្រីកសក្តានុពលលើផលិតផលខ្មែរជាច្រើនទៀត ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែខ្លាំងបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here