អាស៊ាន និងចិនចាប់ផ្តើមកិច្ចចរចាដើម្បីធ្វើឱ្យប្រសើរឡើងនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេរភាគី

ដោយ: គង់ លាងហួរ
អន្តរជាតិ: អាស៊ាន និងចិនបានចាប់ផ្តើមកិច្ចចរចាលើកដំបូងស្តីពីការធ្វើឱ្យប្រសើរឡើងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ACFTA)។

ការធ្វើឱ្យប្រសើរឡើងនៃកិច្ចព្រមព្រៀង ACFTA នឹងផ្តោតលើវិស័យដែលផ្តល់ផលប្រយោជន៍ដល់ភាគីទាំងពីរ រួមទាំងសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង វិធានការមិនមែនពន្ធគយ បញ្ហាការពារអ្នកប្រើប្រាស់ សហគ្រាសធុនតូច និងមធ្យម ក៏ដូចជាការរៀបចំឡើងវិញនូវរចនាសម្ព័ន្ធនៃកិច្ចព្រមព្រៀង ACFTA។

យោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) បានរាយការណ៍មកថា ក្នុងកិច្ចប្រជុំដែលបានធ្វើឡើងកាលពីសប្តាហ៍មុន បណ្តារដ្ឋជាសមាជិកអាស៊ាន និងចិនក៏បានផ្លាស់ប្តូរទស្សនៈនានាដែលអាចបញ្ចូលនៅក្នុងជំពូក STRACAP (Upgraded AFCTA Structure)ផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងការស្វែងយល់បន្ថែមអំពីដំណើរការដោះស្រាយវិវាទនៅក្នុងការចរចាបន្ទាប់ទៀត។

លើសពីនេះទៅទៀត ភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការស្វែងយល់ពីបញ្ហាបច្ចេកទេសនៅក្នុងមាត្រា ៦.៥ ស្តង់ដារអន្តរជាតិ ការណែនាំ និងអនុសាសន៍នៅក្នុងជំពូក ACFTA STRACAP ។

ទាំង ភាគីអាស៊ាន និង ភាគីចិន មានក្តីសង្ឃឹម ថា ការ ចរចា ទាក់ទង នឹង STRACAP នឹង ត្រូវបានពន្លឿនក្នុងពេលខាងមុខ។ ភាគីទាំង២បានត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួលដើម្បីឈានដល់កិច្ចព្រមព្រៀងដែលមានអត្ថប្រយោជន៍សម្រាប់ភាគីទាំងពីរ។

ចំណែកឯ ការចរចាជុំទីពីរគ្រោងនឹងរៀបចំធ្វើឡើងដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញនៅក្នុងត្រីមាសទីពីរនៃឆ្នាំ២០២៣នេះ នៅក្នុងប្រទេសចិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here