ការលក់របស់ក្រុមហ៊ុនខ្នាតយក្ស Apple នៅប្រទេសឥណ្ឌាហក់ឡើងដល់ជិត៦ពាន់លានដុល្លារ

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាម Bloomberg News បានរាយការណ៍ឱ្យដឹងកាលពីពេលថ្មីៗថា ការលក់នៅឥណ្ឌារបស់ក្រុមហ៊ុន Apple Inc បានកើនឡើងជិត៥០ភាគរយគិតត្រឹមខែមីនាកន្លងទៅ។

របាយការណ៍បានបន្ថែមដោយដកស្រង់សម្តីបុគ្គលម្នាក់ដែលដឹងពីបញ្ហានេះថា ប្រាក់ចំណូលនៅក្នុងប្រទេសឥណ្ឌាស្ទើរតែឈានដល់៦ពាន់លានដុល្លារ បើប្រៀបធៀបទៅនឹងចំនួន៤,១លានដុល្លារក្នុងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន ។

ទោះបីជាយ៉ាងនេះក្តី ក្រុមហ៊ុន Apple មិន បាន ធ្វើការឆ្លើយ តប ភ្លាមៗ ចំពោះ សំណើ សុំ ធ្វើការ អត្ថាធិប្បាយ របស់សារពត៌មាន Reuters នោះទេ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុន Apple បានបង្កើនការផលិតទូរស័ព្ទ iPhone របស់ខ្លួនយ៉ាងខ្លាំងនៅក្នុងប្រទេសឥណ្ឌា ដែលស្មើនឹងជិត៧ភាគរយនៃផលិតកម្ម iPhone សរុបរបស់ខ្លួន កើនឡើងពី១ភាគរយក្នុងឆ្នាំ២០២១។

កំណើននៃការលក់ថ្មីកើតឡើង ស្របពេលដែលក្រុមហ៊ុន Apple បង្កើនការជំរុញការលក់រាយនៅប្រទេសឥណ្ឌារបស់ខ្លួន ជាមួយនឹងការបង្កើតហាងចំនួន២បន្ថែម នៅទីក្រុងបុមបៃ និងញូវដេលីនៅឆ្នាំ២០២៣នេះ។

ទន្ទឹមនឹងនេះ ប្រាក់ចំណេញរបស់ Apple នៅត្រីមាសមុន បានខុសពីការរំពឹងទុករបស់ Wall Street ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៦ ខណៈដែលការលក់ iPhone បានធ្លាក់ចុះជាលើកដំបូងចាប់តាំងពីឆ្នាំ២០២០។ ក្រុមហ៊ុនបានរំពឹងថា ប្រាក់ចំណូលរបស់ខ្លួននឹងធ្លាក់ចុះនៅក្នុងត្រីមាសទីពីរផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here