សញ្ញាវិជ្ជមានៈសេដ្ឋកិច្ចប្រទេសចិនសម្រេចបានកំណើន៤,៥ភាគរយក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៣

ដោយៈ សុខុម

សិង្ហបុរី: ទិន្នន័យផ្លូវការដែលចេញផ្សាយ ដោយការិយាល័យជាតិស្ថិតិ (NBS) នៃប្រទេសចិន បានបង្ហាញនៅថ្ងៃអង្គារ ទី១៨ ខែមេសា នេះថា សេដ្ឋកិច្ចរបស់ប្រទេសចិន សម្រេចបានកំណើនក្នុងល្បឿនលឿន ជាងការរំពឹងទុកក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៣ នេះជាមួយនឹងកំណើន៤,៥%។

ការសម្រេចបានកំណើនលើសពីការរំពឹងទុកនេះ កើតមានឡើង នៅពេលក្រុមអ្នកបង្កើត គោលនយោបាយបានដាក់ចេញវិធានការដើម្បីជំរុញកំណើន ក្រោយពីការបញ្ចប់វិធានការទប់ស្កាត់កូវីដ-១៩ ដ៏តឹងរ៉ឹងនៅក្នុងខែធ្នូ ចុងឆ្នាំ២០២២។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមអ្នកវិភាគដែលត្រូវទីភ្នាក់ងារព័ត៌មាន Reuters ស្ទង់មតិបានបង្ហាញក្ដីរំពឹងទុននៅមុននេះថា ផលទុនជាតិសរុប (GDP) របស់ប្រទេសចិន នឹងសម្រេចបានកំណើន៤,០% ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៣ បើធៀបនឹងកំនើន២,៩%ក្នុងត្រីមាសទី៤ ចុងឆ្នាំ២០២២។

ដើម្បីជ្រាបកាន់តែច្បាស់អំពីកំណើន GDP នៃប្រទេសចិន ទៅតាមវិស័យនីមួយៗ ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៣ សូមអានខាងក្រោម៖

– GDP សម្រេចបានកំណើន៤,៥% បើធៀបនឹងការព្យាករ៤,០%។

– ទិន្នផលឧស្សាហកម្ម សម្រេចបានកំណើន៣,៩% បើធៀបនឹងការព្យាករ៤,០%។

– ការលក់រាយសម្រេចបានកំណើន១០,៦% បើធៀបនឹងការព្យាករ៧,៤%។

– ការវិនិយោគលើទ្រព្យសកម្មថេរ សម្រេចបានកំណើន៥,១% បើធៀបនឹងការព្យាករ៥,៧%។

– ការវិនិយោគលើវិស័យអចលនទ្រព្យ សម្រេចបានកំណើន៥,៨% បើធៀបនឹងកំណើន៥,៧%ពីខែមករា ដល់ខែកុម្ភៈ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here