ក្រុមហ៊ុន Konecranes បញ្ជាទិញរថយន្តស្ទូចចល័តចំនួន២គ្រឿងជាលើកដំបូងពីកម្ពុជា

ដោយ: គង់ លាងហួរ

ភ្នំពេញ: នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣នេះ  ក្រុមហ៊ុន Konecranes បានបញ្ជាទិញរថយន្តស្ទូចចល័តម៉ាក Konecranes Gottwald ជំនាន់ទី៦ចំនួន២គ្រឿង ពីកំពង់ផែស្វយ័តក្រុងព្រះសីហនុដែលនេះ ជាការបញ្ជាទិញឧបករណ៍ស្ទូចចល័ត ជាលើកដំបូងរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។

រថយន្តស្ទូចចល័តនេះ នឹងត្រូវបានដឹកជញ្ជូនទៅអោយក្រុមហ៊ុនក្នុងត្រីមាសទី៤នៃឆ្នាំ២០២៣នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កំពង់ផែស្វយ័តក្រុងព្រះសីហនុជាកម្មសិទ្ធិ និងគ្រប់គ្រងដោយរដ្ឋាភិបាលកម្ពុជា ហើយដើរតួនាទីយ៉ាងសំខាន់ ក្នុងសេដ្ឋកិច្ចជាតិ ដោយវាជាកំពង់ផែទឹកជ្រៅតែមួយគត់របស់ប្រទេសកម្ពុជា។

ដោយសារអត្រានៃការដឹកជញ្ជូនទំនិញ បន្តកើនឡើងជារៀងរាល់ឆ្នាំ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានសម្រេចចិត្តបន្ថែមរថយន្តស្ទូចកំពង់ផែចល័ត ដើម្បីបង្កើនសមត្ថភាព និងប្រសិទ្ធភាព។

លោក ទី សាគន្ធ អគ្គនាយករងបច្ចេកទេសកំពង់ផែស្វយ័តក្រុងព្រះសីហនុបានមានប្រសាសន៍ថា “រថយន្តស្ទូចចល័ត Konecranes Gottwald Mobile Harbor Cranes ជាដំណោះស្រាយត្រឹមត្រូវ ដោយផ្តល់នូវប្រតិបត្តិការរហ័ស សម្រាប់ការផ្ទេរកប៉ាល់ រួមផ្សំជាមួយនឹងប្រសិទ្ធភាពដ៏គួរឱ្យចាប់អារម្មណ៍”។ លោកបន្តថា “ប្រព័ន្ធ​​អគ្គិសនី​រួម​ជាមួយ​ការ​ផ្គត់ផ្គង់​ថាមពល​ ពី​ខាងក្រៅ​អនុញ្ញាត​ឱ្យ​យើង​កាត់បន្ថយ​ការ​បញ្ចេញ​ផ្សែង​នៅ​នឹង​កន្លែង និងកាត់​បន្ថយ​តម្លៃ​ប្រតិបត្តិការ​”។

លោក Holger Wagner អ្នកគ្រប់គ្រងផ្នែកលក់ប្រចាំតំបន់របស់ក្រុមហ៊ុន Konecranes  បានអះអាងថា “រថយន្តស្ទូចចល័តទាំងពីរនេះតំណាងឱ្យព្រឹត្តិការណ៍ ដ៏សំខាន់មួយសម្រាប់ Konecranes នៅកម្ពុជា ហើយយើងសូមអរគុណ ដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក៏ដូចជា Ogawa Seiki Co., Ltd (OSC) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ( JICA) សម្រាប់សម្រួលដល់ការបញ្ជាទិញ”។

ការផ្តោតលើអតិថិជន និងការប្តេជ្ញាចិត្តចំពោះកំណើនអាជីវកម្ម និងការកែលម្អជាបន្តបន្ទាប់ជំរុញឱ្យ ក្រុមហ៊ុន​ Konecranes ក្លាយជាក្រុមហ៊ុននាំមុខគេក្នុងវិស័យស្ទូចទំនិញ។ នេះ​ត្រូវ​បាន​គាំទ្រ​ដោយ​ការ​វិនិយោគ​ក្នុង​ការ​ធ្វើ​ឌីជីថល ​និង​បច្ចេកវិទ្យា បូក​រួម​ទាំង​ការងារក្នុង​ការ​ធ្វើ​ឱ្យ​លំហូរ​សម្ភារៈ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ ជាមួយ​នឹង​ដំណោះ​ស្រាយ​ជួយដល់​សេដ្ឋកិច្ច​​ និង​ប្រកបដោយសុវត្ថិភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here