ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិនជាច្រើនបង្ហាញចំណាប់អារម្មណ៍វិនិយោគក្នុងប្រទេសថៃ

ដោយ: គង់ លាងហួរ
ប៉េកាំង: ក្រុមប្រឹក្សាភិបាលនៃការវិនិយោគថៃ (BoI) កំពុងជំរុញទៅមុខ ជាមួយនឹងផែនការ ដើម្បីទាក់ទាញមូលនិធិពីបរទេស ជាមួយនឹងផែនទីបង្ហាញផ្លូវនាពេលថ្មីៗនេះនៅក្នុងប្រទេសចិន ដែលផ្តោតលើរថយន្តអគ្គិសនី (EV) និងអាជីវកម្មអេឡិចត្រូនិច។

លោក Narit Therdsteerasukdi អគ្គលេខាធិការនៃ BoI បានមានប្រសាសន៍ថា “វាជាលើកទីមួយហើយដែល BoI បានរៀបចំកម្មវិធីបង្ហាញផ្លូវនៅក្នុងប្រទេសចិនចាប់តាំងពីមានការរាតត្បាតនៃជំងឺកូវីដ-១៩ ហើយប្រទេសចិនគឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់របស់យើងក្នុងវិស័យធុរកិច្ចផ្សេងៗ រួមទាំងវិស័យទេសចរណ៍ផងដែរ”។

ការបង្ហាញផ្លូវនេះបានរៀបចំធ្វើឡើងនៅទីក្រុងក្វាងចូវ សៀងហៃ ហាងចូវ និងទីក្រុង សុិនជិន ចាប់ពីចន្លោះថ្ងៃទី៣ដល់ថ្ងៃទី៧ ខែមេសា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Narit បានបង្ហាញការជឿជាក់ថា “Roadshow នឹងជួយផ្សព្វផ្សាយប្រទេសថៃ និងលើកទឹកចិត្តពាណិជ្ជករចិនឱ្យវិនិយោគលើរថយន្តអគ្គសនី EV គ្រឿងអេឡិចត្រូនិច និងបច្ចេកវិទ្យាឌីជីថល”។

លោកបានអះអាងថា “យើងនឹងបន្តអញ្ជើញអ្នកវិនិយោគចិនឱ្យមកបណ្តាក់ទុននៅទីនេះ ចំពេលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស នៅក្នុងអាជីវកម្មសកល ដោយក្រុមហ៊ុននានាអាចនឹងផ្លាស់ប្តូរទីតាំង ឬពង្រីកកន្លែងផលិតរបស់ពួកគេពីប្រទេសចិនទៅកាន់ប្រទេសផ្សេងទៀតក្នុងរយៈពេល១ទៅ២ឆ្នាំខាងមុខ”។

ក្នុងអំឡុងពេលនៃការបង្ហាញផ្លូវនេះ ក្រុមមន្ត្រី BoI បានជួបជាមួយក្រុមហ៊ុនផលិតរថយន្តចិនចំនួន៥ រួមមាន Changan Automobile Geely Global BYD JAC Motors និង Jiangling Motors ។

ចំណែក ក្រុមហ៊ុនផលិតរថយន្តចិន BYD បាន បោះទុនវិនិយោគ នៅ ប្រទេស ថៃ រួច ទៅហើយ។ កាលពីឆ្នាំមុន ក្រុមហ៊ុនផលិតរថយន្តដែលមានមូលដ្ឋាននៅទីក្រុង Shenzhen មួយនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន WHA Industrial Development Plc ដើម្បីទិញដីទំហំ៩៦ហិកតានៅក្នុងខេត្ត Rayong។

ក្រោមទុនវិនិយោគប្រហែល៥១៩,៤លានដុល្លារ ក្រុមហ៊ុន BYD គ្រោងសាងសង់រោងចក្រផលិតរថយន្ត EV ដែលមានសមត្ថភាពផលិតរថយន្តប្រចាំឆ្នាំចំនួន១៥០.០០០គ្រឿង។

យោងតាមលោក Narit ក្រុមហ៊ុនចំនួនបួនផ្សេងទៀតក៏ចាប់អារម្មណ៍ក្នុងការវិនិយោគនៅក្នុងប្រទេសថៃផងដែរ ដោយសារគោលនយោបាយរបស់រដ្ឋាភិបាលថៃស្តីពីរថយន្ត EV និងកញ្ចប់លើកទឹកចិត្តថាមពលថ្មអាគុយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here