បណ្ដាក្រុមហ៊ុនលោកខាងលិច សម្រុកលក់អាជីវកម្មរបស់ខ្លួនដើម្បីចាកចេញប្រទេសរុស្ស៊ី

សុខុម

អន្តរជាតិ: បណ្ដាក្រុមហ៊ុនលោកខាងលិច បានយល់ព្រមលក់ទ្រព្យសម្បត្តិរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី ឬប្រគល់វាឱ្យទៅអ្នកគ្រប់គ្រងក្នុងស្រុក។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែមេសា។

ការសម្រុកលក់ចេញអាជីវកម្មនេះគឺដើម្បីអនុវត្តទណ្ឌកម្មដាក់លើរុស្ស៊ី ចំពោះការបញ្ឆេះសង្គ្រាមចូលឈ្លានពានអ៊ុយក្រែន និងស្របពេលវិមានក្រឹមឡាំង គំរាមកំហែងថានឹងរឹបអូសទ្រព្យសម្បត្តិនានារបស់បរទេស។

As Zara Enlarged Its Flagships This Spring, Parent Company Inditex Made ...

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណាត់ការនេះបានបង្កការព្រួយបារម្ភថា បណ្ដាក្រុមហ៊ុន និងស្ថាប័នរុស្ស៊ី កំពុងសម្រុកទិញយកទ្រព្យសកម្មរបស់ក្រុមហ៊ុនលោកខាងលិច ក្នុងតម្លៃចរចាថោកៗ។

ខាងក្រោមនេះជាក្រុមហ៊ុនមួយចំនួនតាមវិស័យ ដែលបានឈានដល់ការព្រមព្រៀងលក់អាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី រួមមានក្រុមហ៊ុនផលិតរថយន្តបារាំង RENAULT ធនាគារបារាំង SOCIETE GENERALE ក្រុមហ៊ុនផលិតសម្ភារៈអគ្គិសនីបារាំង SCHNEIDER ELECTRIC ក្រុមហ៊ុនគីមីអាល្លឺម៉ង់ ក្រុមហ៊ុនថាមពល និងគីមីឥន្ធនៈអង់គ្លេស SHELL ក្រុមហ៊ុនចំណីអាហារ និងភេសជ្ជៈបែលហ្ស៊ិក AB INBEV ក្រុមហ៊ុនផលិតស្រាបៀរលោកខាងលិច CARLSBERG។

ក្រៅពីនេះក៏មានក្រុមហ៊ុនជាច្រើនដែររួមមាន ក្រុមហ៊ុនជីករ៉ែកាណាដា KINROSS ក្រុមហ៊ុនស្បែកជើង និងសម្លៀកបំពាក់អង់គ្លេស Reebok ក្រុមហ៊ុនខ្សែសង្វាក់ភោជនីយដ្ឋានអាមេរិក MCDONALD’S CORP ក្រុមហ៊ុនផលិតសម្បកវេចខ្ចប់ចំណីអាហារ និងភេសជ្ជៈហ្វាំងឡង់ HUHTAMAKI ក្រុមហ៊ុនថ្នាំជក់អង់គ្លេស MPERIAL BRANDS ក្រុមហ៊ុនដឹកជញ្ជូនទំនិញតាមកប៉ាល់បារាំង MAERSK ក្រុមហ៊ុនរុក្ខាប្រមាញ់ហ្វាំងឡង់ STORA ENSO និងក្រុមហ៊ុនសាងសង់ហ្វាំងឡង់ YIT៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here