មន្រ្តីក្រសួងចុះជួសជុលថែរទាំកំណាត់ផ្លូវជាតិនានានៅ តាមបណ្តាខេត្ត

ដោយៈ ម៉ាលីនណា

        ភ្នំពេញៈ កំណាត់ផ្លូវជាតិជាច្រើនខ្សែ ស្ថិតនៅតាមបណ្តារាជធានីខេត្ត ត្រូវបានក្រុមការងារបច្ចេកទេសចុះអនុវត្តការងារជួសជុលថែទាំ ដើម្បីសម្រួលការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ និងការដឹកជញ្ជូនទំនិញឆ្លងកាត់។

យោងតាមព៌តមានតរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន​ចេញផ្សាយកាលពីថ្ងៃទី៦ មេសា កន្លងមកបានឲ្យដឹងថា គិតចាប់ពីថ្ងៃទី២៥ ខែមីនា ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ ក្រុមការងារជំនាញ និងមន្ត្រីបច្ចេកទេស នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង បន្ទាយមានជ័យ ព្រះវិហារ កែប រតនគិរី កំពង់ចាម ត្បូងឃ្មុំ តាកែវ និងរាជធានីភ្នំពេញ បានបន្តខិតខំប្រឹងប្រែងយកចិត្តទុកដាក់យ៉ាងសកម្ម ដោយបានចុះអនុវត្តការងារគូសគំនូស ចែកទ្រូងផ្លូវ គំនូសសញ្ញាចរាចរណ៍ ដាំបង្គោលសញ្ញាចរាចរណ៍ លាបថ្នាំបង្គោលគីឡូម៉ែត្រ ប៉ះចិញ្ចើមផ្លូវ លុបសំបុកមាន់ សាងសង់ និងស្តារប្រព័ន្ធលូ/ប្រឡាយ អ៊ុតកៅស៊ូបន្ថែម (Reseal) ព្រមទាំងកៀរបង្ហាប់លើកំណាត់ផ្លូវជាតិមួយចំនួន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្លូវសំខាន់ៗទាំងនោះរួមមាន ផ្លូវជាតិលេខ៥ លេខ៥៧B លេខ៥៧B២ លេខ៥៦D លេខ៥៨ លេខ៥៩ លេខ៩ លេខ៦២ លេខ៩៤ លេខ៣៣A លេខ៧៦ លេខ៧៨-៥ លេខ៦ លេខ៧ លេខ៦០ លេខ៦១ លេខ៧០ លេខ៧១ លេខ៧២ លេខ៧៣ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងការដឹកជញ្ជូនទំនិញឆ្លងកាត់ ឱ្យកាន់តែមានភាពងាយស្រួល និងចំណេញពេលវេលា។

ទន្ទឹមនឹងការដែលមានផ្លូវថ្នល់ស្អាតល្អ សូមបងប្អូនប្រជាពលរដ្ឋ កុំបំពានយកដីចំណីផ្លូវមកធ្វើអាជីកម្ម ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ជៀ​សវាងការចាក់ដីខ្ពស់ជាងផ្លូវ និងកុំដឹកទំនិញលើសទម្ងន់កម្រិតកំណ​ត់ ដើម្បីរក្សាផ្លូវថ្នល់ឱ្យមានភាពល្អប្រសើរ និងអាចប្រើប្រាស់បានយូរអង្វែង។

ប្រសិនបើផ្លូវថ្នល់មានបញ្ហាខូចខាត ក្លាយជាជង្ហុកសំបុកមាន់ សូមបងប្អូនប្រជាពលរដ្ឋ ទាញយកកម្មវិធីថែទាំផ្លូវ (Road Care) តម្លើងក្នុងទូរសព្ទដៃ និងធ្វើការរាយការណ៍ ដើម្បីក្រសួងអាចចាត់ក្រុមការងារបច្ចេកទេសចុះទៅជួសជុល ថែទាំបានទាន់ពេលវេលា៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here