គ្រួសារចំនួន៩២ភាគរយនៅក្នុងប្រទេសកម្ពុជាទទួលបានអគ្គិសនីប្រើប្រាស់

ដោយ: គង់ លាងហួរ
ភ្នំពេញ: យោងតាមការស្ទង់មតិប្រជាសាស្រ្ត និងសុខភាពកម្ពុជាឆ្នាំ២០២១-២០២២ ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារកន្លងទៅបានឱ្យដឹងថា គ្រួសារចំនួន៩២ភាគរយនៅក្នុងប្រទេសកម្ពុជាមានអគ្គិសនីប្រើប្រាស់ រួមមាន៩៩ភាគរយ នៅក្នុងតំបន់ទីក្រុង និង៨៨ភាគរយនៅតំបន់ជនបទ។

ការស្ទង់មតិបានបន្តថា “ស្ទើរតែទាំងអស់នៃចំនួនប្រជាជនក្នុងគ្រួសារប្រើប្រាស់ឥន្ធនៈស្អាត និងបច្ចេកវិទ្យាសម្រាប់បំភ្លឺ រួមមានអគ្គិសនី អំពូលសូឡា អំពូលភ្លើងដែលប្រើថ្ម ឬអំពូលភ្លើង និងពិលសាកថ្ម ព្រមទាំងចង្កៀងជីវឧស្ម័នផងដែរ”។

របាយការណ៍ដដែលក៏បានរកឃើញផងដែរថា ៩២ភាគរយនៃគ្រួសារមានទូរសព្ទដៃប្រើ ៥២ភាគរយនៃគ្រួសារមានទូរទស្សន៍ប្រើ ១៧ភាគរយមានវិទ្យុប្រើ និង១០ភាគរយមានកុំព្យូទ័រប្រើ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមការស្ទង់មតិបានឱ្យដឹងទៀតថា “ភាពជាម្ចាស់នៃបច្ចេកវិទ្យាគមនាគមន៍ព័ត៌មាន (ICT) ជាទូទៅមានអត្រាខ្ពស់ជាងនៅក្នុងតំបន់ទីក្រុង លើកលែងតែវិទ្យុ ដែលជារឿងធម្មតានៅក្នុងតំបន់ជនបទ”។

ការស្ទង់មតិក៏បានឱ្យដឹងថា ស្ត្រី ១២ភាគរយ និង បុរស៦ភាគរយ ដែលមានអាយុចន្លោះពី១៥ ទៅ៤៩ឆ្នាំ មិនមានការអប់រំ ដោយបន្ថែមថាពាក់កណ្តាលនៃស្ត្រី និង៥៨ភាគរយនៃបុរសមានការអប់រំកម្រិតមធ្យមសិក្សា ឬខ្ពស់ជាងនេះ ហើយ៨១ភាគរយនៃស្ត្រី និង៨៦ភាគរយនៃបុរសដែលមានអាយុ ១៥-៤៩ ចេះអក្សរ។

បច្ចុប្បន្ននេះ ស្ត្រីនៅក្នុងប្រទេសកម្ពុជា មានកូនជាមធ្យមចន្លោះពី២ទៅ៧នាក់ ដោយបន្ថែមថា ការមានកូនបានធ្លាក់ចុះពី៣ទៅ៨នាក់ក្នុងស្ត្រីម្នាក់ ក្នុងឆ្នាំ២០០០ មកត្រឹមចន្លោះពី២ទៅ៧នាក់ ក្នុងស្ត្រីម្នាក់ នៅឆ្នាំ២០២២។

អត្រាមរណៈភាពក្នុងវ័យកុមារបានធ្លាក់ចុះជាលំដាប់ ដោយបានបន្ថែមថា ចាប់តាំងពីឆ្នាំ២០០០មក អត្រាមរណៈក្រោមអាយុ៥ឆ្នាំ បានធ្លាក់ចុះពីចំនួន ១២៤នាក់ ក្នុង១០០០កំណើតរស់ មកជាអត្រាស្លាប់១៦នាក់ក្នុង១០០០កំណើតរស់។

ការស្ទង់មតិនេះត្រូវបានធ្វើឡើងលើស្ត្រីចំនួន១៩.៤៩៦នាក់ និងបុរសចំនួន ៨.៨២៥នាក់ នៅទូទាំងប្រទេស ដោយធ្វើឡើងរួមគ្នាដោយវិទ្យាស្ថានជាតិស្ថិតិរបស់ក្រសួងផែនការនិងក្រសួងសុខាភិបាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here