ការរៀបចំរចនាសម្ព័ន្ធ ព្រឹត្តិការណ៍អង្គរ សង្ក្រាន្ត ឆ្នាំ ២០២៣ សម្រេច បាន ៩០ ភាគរយហើយ

ដោយ: គង់ លាងហួរ

លោក សោម រតនា ប្រធានក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានផ្តល់ព័ត៌មានកាលពីម្សិលមិញដោយកត់សម្គាល់ថា ក្រុមការងារកំពុងខិតខំបំពេញការងាររបស់ខ្លួនឱ្យទាន់ពេលវេលា។

បើយោងតាមលោកសោម រតនាបានឱ្យដឹងថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣នេះនឹងបង្ហាញនូវទស្សនីយភាពដ៏អស្ចារ្យ និងកម្មវិធីចូលរួម ដែលបង្ហាញពីវប្បធម៌ និងសកម្មភាពប្រពៃណីខ្មែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្តថា កម្មវិធី“ភូមិខ្ញុំ” “នេះមិនមែនជាសុបិន” “សួនឧទ្យានមុនីហរទ័យ” និង “ភូមិស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣” ស្ថិតក្នុងចំណោមការដាក់បង្ហាញដ៏អស្ចារ្យ។

លោកបានបញ្ជាក់ថា “ចាប៉ីដងវែង កន្ត្រងប្រហុកខ្មែរ មួកស្លឹកត្នោត ពងមាន់ និងសំបុក របាំងហនុមាន អង្រុត និងបំពង់ទឹកត្នោតនឹងត្រូវបានដាក់បញ្ចូលនៅក្នុងកម្មវិធី “ភូមិខ្ញុំ”ផងដែរ។

គួរឲ្យដឹងថា ការដាក់តាំងបង្ហាញនូវ វត្ថុទាំងនេះធ្វើឡើងក្នុងគោលបំណងដើម្បីអបអរសាទរខួបលើកទី១០នៃការប្រារព្ធពិធីអង្គរសង្ក្រាន្ត និងដើម្បីទាក់ទាញភ្ញៀវទេសចរក្នុងពិធីបុណ្យអង្គរសង្ក្រាន្តឆ្នាំ ២០២៣នេះ។

ប្រធានបទ ដែលបានលើកឡើងថា “ភូមិខ្ញុំ ភូមិសន្តិភាព”នៃកម្មវិធី “ភូមិខ្ញុំ” នឹងដាក់បង្ហាញផ្ទះប្រពៃណីខ្មែរ សម្រាប់ភ្ញៀវទេសចរ ដើម្បីរំលេចចេញឡើងនូវជីវិតដ៏សុខសាន្តរបស់ប្រជាជនកម្ពុជា ចាប់តាំងពីបុរាណកាលរហូត មកដល់បច្ចុប្បន្ននេះផងដែរ។

លោក សោម រតនា ក៏បានលើកទឹកចិត្តដល់បណ្តាភ្ញៀវជាតិ និងអន្តរជាតិ ឱ្យអញ្ជើញទៅចូលរួមព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣នេះ ដើម្បីទទួលរីករាយនឹងជីវិតដ៏សុខសាន្តរបស់ប្រជាពលរដ្ឋកម្ពុជាចាប់តាំងពីបុរាណកាលរហូតមកដល់បច្ចុប្បន្ននេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here